(ខេត្តកោះកុង)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើត ឡើងរវាងរថយន្ត កម្ពុជាបុកនិងម៉ូតូថៃ មួយគ្រឿងនៅក្នុង ខេត្តត្រាតប្រទេស ថៃបណ្តាល អោយភាគីខាង ម៉ូតូជាជនថៃម្នាក់ បានស្លាប់ខណៈ ពេលក្រុមសង្គ្រោះបាន ដឹកបញ្ជូននិងសង្គ្រោះ បន្ទាន់ទៅកាន់បន្ទីរពេទ្យ។
បើយោងតាម សេចក្តីរាយការណ៍ពី ព្រំដែនជាប់ខេត្ត ត្រាតប្រទេសថៃបាន អោយដឹងថាកាល ពីព្រឹកថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង០៨និង ៣០នាទីព្រឹកនៅចំណុច ផ្លូវលេខ៣ក្បែរ សាលារៀនក្លងយ៉ៃ វិធ្យាឃុមស្រុកក្លង យ៉ៃខេត្តត្រាតមានករណី គ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើង ដោយរថយន្តម៉ាក Highlander ពាក់ផ្លាក់លេខ ភ្នំពេញ 2Z-9666 បើកបុកម៉ូតូដែល ពាក់ស្លាកលេខ กทร 669 ตราด ពេញមួយទំហឹង បណ្តាលឲ្យអ្នកបើក ម៉ូតូកៀបជាប់ខាងក្រោម រថយន្តបណ្តាលឲ្យ រងរបួសធ្ងន់។
ចំណែកអ្នកបើកបរម៉ូតូ ជាបុរសវ័យចំណាស់ ឈ្មោះថា ស៊ុមជីត អភិបាលស៊្រី អាយុ៦៦ឆ្នាំ រងរបួសបាក់ដៃធ្ងន់ធ្ងរដោយដៃឆ្វេង និងជើងឆ្វេងបានបាក់។
ក្រោយពីកើតហេតុ ភ្លាមៗក្រុមសង្គ្រោះ បន្ទាន់របស់ថៃ បានព្យាយាមជួយ សង្គ្រោះរូបគាត់ យ៉ាងឆាប់រហ័សដែរ តែជាអកុសលដោយ ពុំអាចទ្រទ្រង់នឹងភាព ឈឺចាប់បាន បុរសវ័យចំណាស់ រូបនោះបានស្លាប់ខណៈ ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម្ចាស់ រថយន្តបង្ករត្រូវបាន ប៉ូលីសឃាត់ខ្លួនដើម្បី សាកសួរពីមូលហេតុ ៕ ដោយអ្នកប្រម៉ាញ ជាយដែន