កាត់ដើមត្នោតផ្តួលរលំខ្វះ ការប្រុងប្រយ័ត្នដួល សង្កត់លើក្មេង២នាក់ បណ្តាលអោយ ស្លាប់មួយ របួសធ្ងន់មួយ

(ខេត្តកំពង់ឆ្នាំ)៖ យ៉ាងហោចណាស់ ក៏មានអ្នករបួសធ្ងន់១ នាក់និង១នាក់បានស្លាប់នៅ និងកន្លែងដោយករណីរ លំដើមត្នោតសង្កត់ ដោយអ្នកកាត់ដើមត្នោត ខ្វះការប្រុងប្រយ័ត្ន ហេតុការណ៍នេះ កើតឡើងកាលពីព្រកថ្ងៃទី០៨ ខែសីហាឆ្នាំ២០១៩វេ លាម៉ោង១១និង២០នាទីនៅចំណុចមុខ សាលារៀនចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី រលំដើមត្នោតនេះ បណ្តាលអោយ មនុស្ស២រងគ្រោះ១នាក់រងបួសធ្ងន់និងម្នាក់ ទៀតបានស្លាប់នៅនិង កន្លែងហើយជនរងគ្រោះ ទាំង២នាក់ទី១ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២  ឆ្នាំ បានរងរបួសធ្ងន់ ទី២ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់នៅ និងកន្លែងអ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរខេត្តពោធិសាត់។

ចំណែកជន ជាអ្នកអាកាត់ ដើមត្នោតដែលបង្កឲ្យ ដួលរលំសង្កត់មនុស្ស បណ្តាលឲ្យមានរបួស និងស្លាប់មានគ្នាពីរ នាក់ទី១ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរទី២ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីកើតហេតុភ្លាមៗ ជនសង្ស័យត្រូវបាន កងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួននិង  បានយកទៅសួរនាំបន្តរ ចំណែកជនរងគ្រោះ អ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅកាន់មន្ទី ពេទ្យដើម្បីសង្គ្រោះបន្ទាន់ រឺឯ សពក្រោយពីបានពិនិត្យ រួចរាល់ហើយកម្លាំង ជំនាញបានប្រគល់ ជូនគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *