(ខេត្តកំពត)៖ ផ្សារត្រពាំងរពៅ ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្រូវអគ្គីភ័យលេប ត្របាក់ទាំងយប់ ធ្វើឲ្យទំនិញក្នុងតូប របស់អាជីវករត្រូវភ្លើង ឆាបឆេះគួរឲ្យ សោកស្តាយ ដោយហេតុការណ៍ មានភ្លើងឆាបឆេះបែបនេះ បានកើតឡើងកាល ពីវេលាម៉ោង១៩និង៣០នាទី យប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
តាមរបាយការណ៍ របស់សមត្ថកិច្ចខេត្តកំពត បានឲ្យដឹងថា មូលហេតុបណ្តាល ឲ្យមានករណីអគ្គីភ័យ ឆាបឆេះផ្សារក្នុង ទ្រង់ទ្រាយធំនេះ គឺផ្តើមឡើងដោយសារ ទុស្សេចរន្តអគ្គិសនី ពោលគឺមុនពេល មានភ្លើងឆាបឆេះឡើង មានខ្យល់បោកបក់ យ៉ាងខ្លាំងដែលធ្វើឲ្យ មុខតណរខ្សែភ្លើង ប៉ះកកិតគ្នា ទើបធ្វើឲ្យឆ្លងចរន្ត បង្កជាអណ្តាត្លើងឆាប ឆេះដ៏សន្ធោសន្ធៅតែម្តង។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងចំណោមតូបលក់ ដូរក្នុងផ្សារចំនួន ១៨៧តូបនោះ គឺមានតូបចំនួន១៤៧ត្រូវ ក្លាយជាចំណីអគ្គីភ័យ ហើយទំនិញ គ្រប់ប្រភេទនៅក្នុងតូប ទាំងប៉ុន្មានត្រូវឆេះខ្ទេច ខ្ទីគ្មានសល់។
ចំពោះករណីឆេះ ផ្សារត្រពាំងរពៅ នៃឃុំព្រែកត្នោត ស្រុកទឹកឈូនេះ ក៏មានរថយន្តពន្លត់ អគ្គីភ័យរបស់ អធិការដ្ឋាននគរ បាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន២គ្រឿង និងរថយន្តពន្លត់ អគ្គីភ័យរបស់ស្នង ការដ្ឋាននគរ បាលខេត្តកំពត ចំនួន៣គ្រឿង បានជួយអន្តរាគមន៍ ពន្លត់ភ្លើង ដោយប្រើទឹក ចំនួន៣៥ឡាន ប៉ុន្តែដោយសារ អំណាចភ្លើងបានឆេះ ពេញបន្ទុកទៅហើយ ទើបបណ្តាលឲ្យផ្សារ ត្រូវឆេះទំនិញ អស់គ្មានសល់ ហើយការពន្លត់ឲ្យ រលត់ជាស្ថាពរ គឺនៅវេលាម៉ោង ២ៈ០០នាទី ទៀបភ្លឺថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។
ជាមួយនឹងហេតុការណ៍ ឆេះតូបជាច្រើនក្នុង ផ្សារត្រពាំងរពៅ នៃឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតនេះ ពលរដ្ឋក្នុងភូមិ សាស្ត្រខាងលើ បាននិយាយថា ពេលមានគ្រោះមហន្ត រាយកើតឡើងគ្មាន អាជីវករណាម្នាក់អាច យកទំនិញក្នុងតូប របស់ខ្លួនបាននោះទេ ព្រោះកន្លងមកនិង អំឡុងពេលកើតហេតុ គឺគ្មានម្ចាស់តូបណាម្នាក់ ដេកចាំតូបនោះឡើយ ទើបខណៈនេះរបស់ របរឬទំនិញមាន តម្លៃជាច្រើន ត្រូវបានក្លាយជាចំណី អគ្គីភ័យអស់គ្មាន សល់គួរឲ្យស្តាយ ហើយទំហំនៃការខូច ខាតយើងមិនទាន់អាច ប៉ាន់ប្រមាណបាននៅឡើយ ដោយរង់ចាំស្រង់ ស្ថិតិនៅពេលក្រោយ៕ ដោយលោក សេង ណារិទ្ធ