(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី១៨ នៅសាលប្រជុំសាលាខេត្តកំពត។
សមាសភាពអញ្ជើញ ចូលរួមមាន អភិបាលរងខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត យោធភូមិភាគ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងពល តូចអន្តរាគមន៍លេខ៣១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋាននគរ បាលព្រំដែនទឹក នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងទីចាត់ការចំណុះ សាលាខេត្តសរុបចំនួន ៩១នាក់។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម ទី១/.ពិនិត្យពិភាក្សាលើ សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋ បាលខេត្ត ទី២/.ពិនិត្យពិភាក្សាលើ សេចក្តីព្រាងរបាយ ការណ៍គណៈ បញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ទី៣/.ពិនិត្យពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០១៩ ទី៤/.សេចក្តីរាយការណ៍ អំពីមណ្ឌលប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០១៩ ក្នុងខេត្តកំពត ទី៥/.សេចក្តីរាយការណ៍អំពីផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ពេល ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំ២០១៩ និងទី៦/.សេចក្តីរាយការណ៍ អំពីបញ្ហាប្រឈមនៅ តាមបណ្តាក្រុងស្រុក។
ក្នុងកិច្ចប្រជុំព្រឹកនេះ លោក ជាវ តាយ ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា រយៈកាលនៃកិច្ច ប្រជុំកន្លងមកនេះ នៅតាមបណ្តាក្រុង ស្រុកទាំង៨ តែងតែលើបញ្ហាករណីទន្ទ្រានដីរដ្ឋ និងរំលោភយកដី ព្រៃជាច្រើនកន្លែង។
លោកថា ចំពោះបញ្ហាបែបនេះ យើងគួរតែយកចិត្ត ទុកដាក់ទាំងអស់គ្នា ដោយចាត់វិធានការ ការពារដីរដ្ឋសម្រាប់គ្រប់ គ្រងឲ្យបានគង់វង្ស ហើយបញ្ហាប្រឈម នានាគួរតែរកដំណោះ ស្រាយឲ្យបានឆាប់រហ័ស៕ ដោយលោក សេង ណារិទ្ធ