ជុំវិញករណីបុរស ម្នាក់ជាប់ខ្លួនក្នុងរូងថ្ម អាចពាក់ព័ន្ធទៅនឹង អបីយជំនឿ

(ខេត្តបាត់ដំបង) ៖ ទីបំផុតបុរសម្នាក់ដែល ជាប់ខ្លួននៅក្នុងរូងថ្មភ្នំក្នុង ស្រុកភ្នំព្រឹកត្រូវបានសង្គ្រោះ ចេញមកហើយ  កាលពីល្ងាចមុិញនេះ បន្ទាប់ពីបានជាប់ខ្លួន អស់រយៈពេល៤យប់៣ថ្ងៃ រួចមកដោយបច្ចុប្បន្ន បុរសរូបនេះកំពុងធ្វើការ សង្គ្រោះនៅក្នុងមន្ទីរ ពេទ្យបង្អែកស្រុកសំពៅលូន ។

ប៉ុន្តែក៏ស្រាប់តែមានការ លេចធ្លាយនូវរឿងផ្សេង មួយទៀតដែលពក់ព័ន្ធទៅ នឹងជំនឿអរូបីទៅវិញ ។

គួរបញ្ជាក់ដែរថាកាល ពីថ្ងៃទី៧ខែសីហាឆ្នាំ ២០១៩  វេលាម៉ោង៨ព្រឹកលោក អោក សុខា ជា មេភូមិទឹកថ្លា ក្នុងឃុំអង្គរបានស្រុក ភ្នំព្រឹកបានរាយការណ៍ ទៅកម្លាំងសមត្ថកិច្ចថាមាន ការបាត់ខ្លួនបុរសម្នាក់ឈ្មោះសុំ បូរ៉ា  អាយុ២៩ឆ្នាំតាំងពីថ្ងៃទី៤មកម៉្លេះ ។

ស្របពេលជាមួយគ្នា នោះដែរស្រីជាភរិយារួម ជាមួយនឹងក្រុមគ្រួសារសាច់ ញាតិក៏បានស្វះស្វែងដើរ រកនៅតាមល្អាងភ្នំដែល ស្វាមីរបស់ខ្លួនធ្លាក់ដើរ ប្រមូលយកអាចម៍ប្រចៀវ មកលក់ក្នុងការទ្រទ្រង់ ជីវភាពគ្រួសារក៏បាន ប្រទះឃើញជរងគ្រោះ នៅជាប់ក្នុងរូងភ្នំដ៏តូច ចង្អៀតស្ថិតនៅ ខាងក្រោយសាលាបឋមសិក្សាហុង ទឹកស្ថិតក្នុងភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ស្រុកភ្នំ ព្រឹកខេត្តបាត់ដំបង ដែលមានរយ:ពេល៣ថ្ងៃ៤យប់ មកហើយទើបមាន ការភ្ញាក់ផ្អើលតែម្តង ។

ចាប់តាំងពីព្រឹកដល់ល្ងាច គេសង្គេតឃើញថាកម្លាំង សមត្ថកិច្ចគ្រប់អង្គភាពរួម ជាមួយនឹងអាជ្ញាធរនិង ប្រជាពលរដ្ឋបានរិះរកវិធី ដើម្បីយកមនុស្សចេញពី ក្នុងល្អាងដ៏តូចចង្អៀត នេះប៉ុន្តែជាលទ្ធផលគឺមិន អាចយកចេញបានឡើយទើប នៅល្ងាចថ្ងៃដដែល ក៏ស្រាប់តែលេចនូវ វត្តមានលោក គន់ គីម ទេសរដ្ឋមន្ត្រីនិងជា អនុប្រធានទី១គណ កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយបានដឹក នាំកម្លាំងពិសេស ១  ក្រុមគឺក្រុមសង្គ្រោះ បន្ទាន់ ៧១១តាម រយៈឧទ្ធម្ភាចក្រ បានអញ្ជើញទៅដល់ កន្លែងកើតហេតុនោះ តែម្តង ។

នៅល្ងាចថ្ងៃនោះដែរ ខណៈពេលដែលក្រុមការ ងារសង្គ្រោះបន្ទាន់  កំពុងធ្វើការទាំងលំ បាកក្នុងការចុះទៅ សង្គ្រោះជនរងគ្រោះដែលកៀប ជាប់ខ្លួនក្នុងរូងថ្មភ្នំនោះ ក៏ស្រាប់តែស្ត្រីជាភរិយា ឈ្មោះធឿន សុធាអាយុ ២៨ ឆ្នាំក៏បាន ប្រមែប្រមូលវត្ថុមួយ ចំនួនមានដូចជាឆ្អឹង និង កងដៃដែលធ្វើ អំពីដែកម្យ៉ាងគឺមាន ចំនួន១០កងដែលស្វាមី របស់ខ្លួន គិតថាជារបស់បុរាណ ដែលរើសយកមកពីក្នុង ល្អាងភ្នំកាលពីប្រមាណ កន្លះខែមុនដើម្បីយក មកប្រគល់ដល់អ្នកថែរក្សា ភ្នំនេះវិញដោយក្នុងពិធីបែ របន់នោះក៏មាន ព្រះសង្ឃចូលរួមផងដែរ ។

ទីបំផុតជនរងគ្រោះក៏ត្រូវ បានយកចេញដោយសុវត្ថិភាព  ហើយក៏បានបញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរ ពេទ្យបង្អែកស្រុកសំពៅលូន ផងដែរដោយសារតែជន រងគ្រោះមានសភាពទន់ ខ្សោយខ្លាំងនិងមាន ស្នាមដាច់រលាត់បន្តិច បន្ទួចនៅលើខ្លួនប្រាណ ប៉ុន្តែមិនប៉ះពាល់ដល់ អាយុជីវិតនោះឡើយ ។

តាមការអះ អាងពីភរិយា បាននិយាយថា ប្រហែលជា១៥ ថ្ងៃមុនប្តីរបស់នាង បានយកកងទាំងនេះមក ប្រគល់អោយនាង ទុកដោយបានប្រាប់ថា  បានមកពីក្នុងល្អាងមួយ នាជួរភ្នំបារាំងធ្លាក់ខណៈ ដែលខ្លួនកំពុងដើររក ប្រមូលអាចម៍ប្រចៀវ ហើយកងទាំងនេះ  នៅជាប់នឹងកម្ទេច កម្ទីឆ្អឹងផងដែលមិនដឹង ថា  តាំងពីសម័យណា មកនោះទេលុះស្រាប់តែថ្មីៗ នេះក៏ស្រាប់តែបាត់ប្តីរបស់ រហូតនៅពេលដែលគាត់ ចេញទៅប្រមូលអាចម៍ ប្រចៀវជាធម្មតាទើប នាងក៏បានរាយការណ៍ទៅ អាជ្ញាធរភូមិហើយក៏បាន នាំគ្នាដើររកទើបបាន ជួបប្រទះនៅក្នុងរូងថ្មបែប នេះដោយសារតែបញ្ហា អបីយជំនឿនេះហើយទើប នាងសម្រេចចិត្តយក របស់ទាំងនេះទៅទុក នៅលើខ្នងភ្នំនេះវិញដើម្បី ប្រគល់ទៅអោយម្ចាស់ទឹក ម្ចាស់ដីដែលថែរក្សាព្រៃភ្នំនេះ។

បើទោះបីជាមានការ ខិតខំប្រឹងប្រែងពីសំណាក់ ក្រុមសង្គ្រោះបន្ទាន់ ៧១១ ក៏ដោយក៏ប្រជាពលរដ្ឋ ខ្មែរមិនចោលនូវ ជំនឿអរូបីនេះដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *