កម្មករសំណង់ម្នាក់ត្រូវ ដែកធ្លាក់ពីលើអាគារ ចំក្បាលស្លាប់យ៉ាង អណោចអាធ៌មក្នុងក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ ករណីធ្លាក់ដែកពីលើ អាគារត្រូវចំក្បាលបុរស កម្មករសំណង់ម្នាក់ បណ្តាលអោយ ស្លាប់ភ្លាមៗបន្ទាប់ ដឹកទៅដល់មន្ទីពេទ្យ បង្អែកខេត្តហេតុការ ដ៏ភ្ញាក់ផ្អើលនេះកើតឡើង កាលពី រសៀលថ្ងៃទី០៨ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០ នាទីនៅចំណុចក្បែរម្តុំ អាគាររលំចាស់ ស្ថិតនៅក្នុងសង្កាត់ លេខ៤ក្រុងព្រះ សីហនុខេត្តព្រះសីហនុ។

យោងរបាយការណ៍ ពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះឌុច ដែនអាយុ២៩ឆ្នាំ មុខរបរជា កម្មសំណង់មានស្រុក កំណើតនៅភូមិ ត្រពាំងវែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

បើយោងតាមប្រភពពី មន្ទីរពេទ្យបង្អែកខេត្ត អោយដឹងថា ក្រោយពិនិត្យ កោសល្យវិច្ចយ័រួច សមត្ថកិច្ចសម្រេច រក្សាសាកសពនៅ មន្ទីរពេទ្យបង្អែកខេត្ត ទុកប្រគល់ជូនក្រុម គ្រួសារតាមនិតិវិធី៕ ព័ត៌មានបឋម

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *