(ខេត្តបន្ទាយមានជ័យ)៖មុខសញ្ញា ជួញដូរ ម្នាក់ និង វត្ថុតាង ថ្នាំញៀន ជិត ២ គីឡូក្រាម ត្រូវបាន នគរបាល ការិយាល័យ ប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានបង្ហាញ ហើយ កាលពី ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ ។
លោក វរសេនីយ៍ទោ ង៉េ ង សុជា ស្នងការរង ទទួល ផែន ការងារ ប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖ យោង ការដឹកនាំ ផ្ទាល់ ពី លោក ឧ ត្ត ម សេនីយ៍ ទោ អាត់ ខែម ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បាន ស្រាវជ្រាវ ចំពោះមុខ សញ្ញា ជួញដូរ សារធាតុ ញៀន កាលពី ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៩ ដោយ បង្ក្រាប មុខសញ្ញា ជួញដូរ គ្រឿង ម្នាក់ ដែល ធ្នាប់ ជាប់ពន្ធនាគារ ចំនួន ២ លើក នេះ ជាការ ប្រព្រឹត្ត លើក ទី ៣ ។
ជនសង្ស័យ ជា មុខសញ្ញា ចាស់ នេះ មានឈ្មោះ ឆៃ ឌិ ចឡា មី ហៅ ហ៊ុ ច ភេទ ស្រី អាយុ ៤៨ ឆ្នាំ ។ ការបង្ក្រាប លើក នេះ ក៏មាន ការសម្របសម្រួល ពី លោក តេង សា ម៉ៃ ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តបន្ទាយមានជ័យ នោះ ធ្វើឡើង នៅ ភូមិ ស្ថិតក្នុង ផ្លូវជាតិ លេខ ( ផ្លូវជាតិ លេខ ៥៦A) ស្ថិតក្នុង ភូមិក ន្តួ ត សង្កាត់ កំពុងស្វាយ ក្រុង សិរីសោភ័ណ ។
លោក បាន បន្តថា: សមត្ថកិច្ច បាន ឆែកឆេរ រកឃើញ វត្ថុតាង ថ្នាំញៀន ប្រភេទ ម្សៅ ក្រាម ពណ៌ ស ថ្លា ចំនួន ២៧ ថង់ ធំ , ថ្នាំញៀន ប្រ ភេ កាក អំពៅ ២០ ថង់ ធំ ។
សរុប ទម្ងន់ ១,៨២៤.១៩ ក្រាម និង ថ្នាំញៀន ប្រភេទ មេ តំ ហ្វេ តា មីន គ្រាប់ ពណ៌ ក្រហម ចំនួន ១១ ថង់ ពណ៌ ខៀវ និង ១ ថង់ ប្លា ស្ទិ ក ។ សរុប ទម្ងន់ ២២៨.៩៦ ក្រាម , ជ ញ្ជី សម្រាប់ ថ្លឹង គ្រឿងញៀន ១ មិងថង់ ប្លាស្ទិក មួយចំនួនធំ ៕