(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់មួយ ក្នុងស្រុកភ្នំព្រឹក ត្រូវបានសារព័ត៌មាន ក្នុងស្រុកផ្សព្វផ្សាយ ថាមន្ត្រីយោធាម្នាក់ ក្រោយពីចូលរួមជួយ សង្គ្រោះជនរងគ្រោះ ជាប់ក្នុងរូងថ្មបានជួប គ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវស្លាប់ត្រូវបាន ផេកផ្លូវការរបស់អធិការ រដ្ឋាននគរបាលស្រុក ភ្នំព្រឹកធ្វើការបដិសេធ ទាំងស្រុងថា មិនមែនមន្ត្រីយោធា ចូលរួមជួយសង្គ្រោះ អ្នកជាប់ក្នុងរូងភ្នំ នោះឡើយ។
បើយោងតាមផេក ផ្លូវការរបស់អធិការ ស្រុកភ្នំព្រឹកបានលើក ឡើងថាអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក សូមជំរាបជូនព័ត៌មានថា ករណីមន្ត្រី យោធា ជួបគ្រោះថ្នាកចរាចរ បណ្តាលអោយស្លាប់ កាលពីថ្ងៃទី០៧/០៨/២០១៩ វេលាម៉ោង១៩៖១០នាទី មិនមែន ដោយសារ ត្រឡប់ពីមកជួយសង្គ្រោះ ជនរងគ្រោះដែល ជាប់នៅដង្គៀបថ្ម នៅ ស្រុក ភ្នំ ព្រឹក ខេត្ត បាត់ដំបង នោះទេ ។
មន្រ្តីយោធារូបនេះ គាត់បានត្រឡប់ មកពីប្រចាំវេន នៅកងពលតូចថ្មើរ ជើងលេខ៥៣ មកដល់ចំណុច កើតហេតុខាងលើ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានជួបគ្រោះថ្នាក់ចរាចរ បុកគ្នារវាងម៉ូតូ និងម៉ូតូបណ្តាល អោយបន្ត្រីយោធាម្នាក់បាន ស្លាប់នៅនឹងកន្លែង ដូចនេះព៌ត័មានដែល គណនីហ្វេសបុស ឈ្មោះ San Prum បានបង្ហោះមិនមែន ជាការពិតទេ។
សូមរំលឹកផងដែរថា ដែលថានៅប្រលប់ថ្ងៃទី ០៧ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១៩និង១០នាទី មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងម៉ូតូមន្ត្រីយោធា និងម៉ូតូអ្នកស្រុកបាន បុកគ្នាបណ្តាល អោយមន្ត្រីយោធា១នាក់បាន ស្លាប់នៅនិងកន្លែងចំណែក ឯម៉ូតូអ្នកស្រុកបានរងរបួស ធ្ងន់ហេតុការនេះ កើតឡើងលើកណាត់ ផ្លូវេជាតិលេខ៥៩ស្ថិតក្នុង ភូមិអូរឃុំពេជ្រចិន្តាស្រុក ភ្នំព្រឹកខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយ ដឹងថាជនរងគ្រោះជា មន្ត្រីយោធាមានឈ្មោះ ទូច គ្រត ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបើបរ ម៉ូតូម៉ាកសង់សេរីចាស់ គ្មានស្លាក់លេខក្នុងទិសដៅពីត្បូងទៅជើង ដោយម៉ូតូគ្មានភ្លើងបំភ្លឺ ផ្លូវមកចំណុចកើតហេតុ ខាងលើបានបុកគ្នាជាមួយនិង ម៉ូតូម្ខាងទៀតម៉ាក អឹមអេសអិច ព៌ណក្រហមគ្មានស្លាកលេខ បើកបរដោឈ្មោះ ជួន ចន្នី ភេទប្រុស អាយុ ២៥ឆ្នាំនិងអ្នក រួមដំណើរ ឈ្មោះ សា រ៉ា ភេទស្រី អាយុ២៣ ឆ្នាំ រស់នៅភូមិ.ឃុំ កន្លែងកើតហេតុខាង លើបានរបួសធ្ងន់ បើកបរក្នុងទិសដៅ ចេញពីផ្លូវលំ បត់ទៅផ្លូវជាតិលេខ៥៩ ខាងស្ដាំត្រូវបានម៉ូតូយោធាគ្មាន ភ្លើងបំភ្លឺផ្លូវផងក៏បានទៅ បុកចំហៀងខាងឆ្វេងម៉ូតូ អឹមអេសអិចតែម្តងទៅ។
ក្រោយពីសមត្ថកិច្ច ចុះត្រួតពិនិត្យ និងវាស់វែង កន្លែងកើតហេតុរួច បានយកម៉ូតូទាំង២ មករក្សាទុកនៅអធិការ ដ្ឋាននគរបាល ស្រុកភ្នំព្រឹក រងចាំការដោះស្រាយ តាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះ សមត្ថកិច្ចបានបញ្ជូន ទៅកាន់មន្ទីពេទ្យ បង្អែកស្រុកសំពៅលូន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ជូនគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី៕