គ្រោះធម្មជាតិ២ផ្សេងគ្នាបណ្តាលអោយមនុស្ស៣នាក់ស្លាប់នៅក្នុងខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ករណីគ្រោះថ្នាក់ធម្មជាតិ ២ផ្សេងគ្នាយ៉ាងហោច ណាស់ក៏មានមនុស្សចំនួន ៣នាក់បានស្លាប់ បាត់បង់អាយុជីវិតក្នុង នោះក៏មានជនបរទេស ម្នាក់បានស្លាប់នៅក្នុង ហេតុការណ៍នេះផងដែរ។

បើយោងតាមរបាយការណ៍ស្នងការនគរបាលខេត្តព្រះសីហនុបានអោយដឹងថានៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៩នេះក្នុងក្រុងព្រះសីហនុមានករណីបាក់របងបណ្តាលអោយកម្មសំណង់២នាក់ប្តីប្រពន្ធបានស្លាប់ក្រោយពីទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨សីហា២០១៩។

ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធធ្វេីការជាកម្មករសំណង់ ក្នុងនោះបុរសជា ប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំនិងស្ត្រីជា  ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ ។

ចំណែកនៅឯ ស្រុកព្រៃនប់វិញ នៅព្រឹកថ្ងៃទី០៩ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង៧និង១០នាទី នៅចំណុច រោចក្រផលិតឥដ្ឋ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏មានករណី បាក់រលំរបង មួយកើតឡើងផងដែរ បណ្តាលអោយ សង្កត់លើមនុស្ស ០១នាក់ ស្លាប់នៅនឹងកន្លែង។

ជនរងគ្រោះមានឈ្មោះ ឆៃ គ័រឈីង ភេទ ប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិចិន មុខរបរមេការ ស្នាក់នៅកន្លែង កើតហេតុស្ថិតនៅ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នសាកសព ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ចំការចេកខេត្តព្រះសីហនុ ដើម្បីរងចាំសាច់ញាតិ មកទទួលយកទៅ ធ្វើបុណ្យតាម ប្រពៃណី។

បន្ទាប់ពីបានទទួលបាន ព័ត៌មានពីការកើត ឡើងពីគ្រោះធម្មជាតិ អជ្ញាធរខេត្តព្រះសីហនុ ក៍បានចេញ ការអំពាវនាវអោយ គ្រប់ការដ្ឋានសំណង់ផ្សេងៗ បង្កើនការប្រុងប្រយត្ន័ ពិសេសបងប្អូនប្រជា ពលរដ្ឋនៅតាមទីតាំង ដែលប្រឈមខ្លាំង ស្របពេលដែល វិធានការសង្គ្រោះនានា កំពុងធ្វើឡើងយ៉ាងសកម្ម  ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណ បញ្ជាការឯកភាព រដ្ឋបាលខេត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *