(ខេត្តត្បូងឃ្មុំ ៖ មុខសញ្ញាជនសង្ស័យ២នាក់ ដែលតែងតែធ្វើសកម្មភាពប្លន់ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និង តាមបណ្ដាខេត្ត ជាប់ព្រំប្រទល់ នៅពេលនេះផែនកា រងារនគរបាល ព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ សូមធ្វើការប្រកាស ស្វែងរកចាប់ខ្លួន ជនត្រូវចោទឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និង ជនត្រូវចោទម្នាក់ ទៀតឈ្មោះ ឃាត វិចិត្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ការប្រកាសតាមចាប់ខ្លួនជនទាំង២នាក់នេះ ពាក់ព័ន្ធ ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ និងតាមដីកាលេខៈ ៤៣៥ ដ.ច.ន និងលេខៈ ៤៣៦ ដ.ច.ន ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ។
នគរបាលខេត្តត្បូងឃ្មុំ ថែមទាំងប្រកាសជូន រង្វាន់លេីកទឹកចិត្ត ប្រសិនបើបងប្អូនស្គាល់ អត្តសញ្ញាណ ជនត្រូវចោទខាង លើ ឬស្គាល់ពីកន្លែងលាក់ខ្លួន សូមធ្វើការទំនាក់ទំនង លោកស្នងការរងដោយ ផ្ទាល់តាមរយៈ ទូរសព្ទលេខៈ ០៨៨ ៨៩៤៥ ៩៣៥, ០១២ ៩៤៥ ៩៣៥ រហូតឈានដល់ ការចាប់ខ្លួន ផែនការ ងារនគរបាលខេត្តត្បូងឃ្មុំ នឹងជូនរង្វាន់ ចំនួន៥០០ដុល្លា រ ៕