អាវុធហត្ថុស្រុកស្នូល ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ និងថ្នាំញៀន ជិត១គីឡូក្រាម

(ខេត្តក្រចេះ)៖ជនសង្ស័យមុខ សញ្ញាចែកចាយ គ្រឿងញៀន២នាក់ រួមទាំងថ្នាំញៀនជិត មួយគីឡូក្រាម ត្រូវបានកម្លាំងកង រាជអាវុធស្រុកស្នួល បានធ្វើការបង្ក្រាប មានលក្ខណៈទ្រង់ទ្រាយធំ កាលពីរសៀល ថ្ងៃទី០៨ខែសីហាឆ្នាំ ២០១៩ស្ថិតនៅក្នុងភូមិ ស្នួលឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោក អ៊ុល ឆាយ មេបញ្ជាការអាវុធ ហត្ថស្រុកស្នួល បានប្រាប់អ្នកយក ព័ត៌មានយើងឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តការ នេះក្រោមបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធ ហត្ថខេត្តក្រចេះ ព្រមទាំងមានការ សម្របសម្រួល ពីលោក ធុច បញ្ចះសន្តិភាព ព្រះរាជអជ្ញារង សាលាដំបូងខេត្ត ទើបកម្លាំងជំនាញ របស់លោកឈាន ដល់ការឃាត់ខ្លួនជន សង្ស័យបាន។

កម្លាំងអាវុធហត្ថ ដឹកនាំដោយ លោក អ៊ុល ឆាយ មេបញ្ជាការអាវុធហត្ថ ស្រុកស្នួល នៅរសៀលថ្ងៃទី៨ ខែសីហាឆ្នាំ២០១៩ បានបើកប្រតិបត្តការបង្រ្កាបគ្រឿងញៀនទ្រុងទ្រាយធំ ដោយឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២នាក់ និងថ្នាំញៀន ជិត១គីឡូក្រោម ស្ថិតនភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ អោក ចាន់វ៉ានថន ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងទី២ឈ្មោះហុង ស៊ីណា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ សង្កាត់លេខ៩ ខណ្ឌចំការមន ក្រុងភ្នុំពេញ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តការនេះផងដែរកម្លាំងជំនាញដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៍សរ សង្ស័យសារធាតុញៀន ចំនួន១០កញ្ចប់ ធំ៧តូច២ និងថង់ជាប់សាធាតុ ញៀនដែលប្រើប្រាស់ រួចចំនួន១និង ម៉ូតូចំនួន១គ្រឿង ដាវសាំម៉ារ៉ៃ១ មួកសុវត្តិភាព១ ដែកកេះមួយព្រមទាំងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចប្បន្នជនសង្ស័យ រួមវត្ថុតាង ត្រូវបានកម្លាំង អាវុធហត្ថឃាត់ខ្លួន និងរក្សាទុក នៅមូលដ្ឋានកងរាជ អាវុធហត្ថស្រុកស្នួល ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអាវុធ ហត្ថខេត្តក្រចេះ ចាត់ការបន្តតាមនិតិវិធី៕ ដោយលោកអែលរ៉ាវី ហៅ៣៣

You might like

Leave a Reply

Your email address will not be published. Required fields are marked *