ប្តីកំណាចដកកាំខ្លីK៥៩ បាញ់សម្លាប់ប្រពន្ធ ខ្លួនឯងចំនួន៥គ្រាប់ ហើយគេចខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់

(ភ្នំពេញ)៖ មន្ត្រីយោធាមួយរូប បានដកកាំភ្លើងខ្លីបាញ់ ប្រពន្ធជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈពេលបញ្ជូន ទៅកាន់មន្ទីពេទ្យ ជនសង្ស័យក៏ត្រូវបាន កម្លាំងជំនាញឃាត់ខ្លួន បានភ្លាមៗផងដែរ ហេតុការណ៍ដ៏ភ្ញាក់ ផ្អើលនេះកើតឡើង កាលពីយប់រំលង អាធ្រាតនាថ្ងៃទី០៧ខែ សីហាឆ្នាំ២០១៩វេលាម៉ោង ២៣និង៤០នាទី នៅចំណុចផ្លូវលំមួយ កន្លែងស្ថិតក្នុងភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាហេតុការណ៍ដ៏ ភ្ញាក់ផ្អើលនេះបង្ករឡើង នេះដោយជនសង្ស័យ ប្រដាប់ដោយអាវុធ ខ្លី០១ដើម ម៉ាកK៥៩ មានឈ្មោះ ឆោម ចំណាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រី យោធា (ខរមរៈភូមិន្ទ) ស្នាក់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ។

ចំណែកស្ត្រី រងគ្រោះមានឈ្មោះ ជា បតី ហៅ ជា គឹមឡាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ នៅផ្សារចិនណាន់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរបួសត្រង់ ដើមដៃខាងឆ្វេង ត្រង់ពោះទឹកខាងឆ្វេង លើស្មាខាងស្តាំ និង លើពោះទឹកខាងស្តាំ ។

សមត្ថកិច្ចបាន អោយដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យត្រូវជាប្តីបាន ទូរសព្ទ័ហៅជនរង គ្រោះជាប្រពន្ធ អោយមកជួបខ្លួន នៅចំណុចកើតហេតុ ខាងលើពេលជន រងគ្រោះមកដល់ ជនសង្ស័យបានដើរសំដៅ ទៅរថយន្តរបស់ខ្លួន បានយកកាំភ្លើងខ្លីK៥៩ ពីក្នុងរថយន្តអា មេបញ្ចូលគ្រាប់ បាញ់សំដៅទៅ លើជនរងគ្រោះចំនួន ០៧គ្រាប់ តែត្រូវជន ជរងចំនួន០៤គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់  ហើយត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរ ពេទ្យកាល់ឡឺម៉ែត បន្ទាប់មកជនសង្ស័យ ក៏បានឡើងបើករថយន្តគេចខ្លួន តែត្រូវកម្លាំងល្បាត របស់អធិការដ្ឋាន នគរបាលខណ្ឌ សែនសុខឃើញ ហេតុការណ៍ ធ្វើការដេញតាមចាប់ បានជនសង្ស័យបាន និងយកមកធ្វើការ សាកសួរបន្តរ នៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីបន្តការសាកសួរនិង កសាងសំណុំរឿង តាមនិតិវិធីច្បាប់ចំណែក សាកសពរងចាំសាច់ ញាតិទទួលយកទៅបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *