ក្រុងព្រះសីហនុទទួល រងជំនន់ទឹកភ្លៀង ដ៍អាក្រក់បំផុតនៅ យប់ថ្ងៃ៨សីហា២០១៩

(ខេត្តព្រះសីហនុ)៖ ជំនន់ទឹកភ្លៀងបានវាយ លុកទីក្រុងព្រះសីហនុ សារជាថ្មី ក្រោយមានភ្លៀង ធ្លាក់ខ្លាំងបំផុតស្ទើរ តែមិនធ្លាប់មាន ចាប់តាំងពីម៉ោងជិត១០យប់ថ្ងៃ៨ សីហា២០១៩។

តាមសេចក្តីរាយការណ៍ ពីពលរដ្ឋអោយដឹងថា ភ្លៀងមួយមេធំនេះ ធ្វើអោយលំនៅដ្ឋានពល រដ្ឋដែលនៅតំបន់ ទំនាបតាមសង្កាត់ នានាក្នុងក្រុងព្រះសីហនុ រងនូវការជន់លិច ចូលដល់ក្នុងផ្ទះ ហើយផ្លូវសាធារណៈ មួយចំនួនក្នុង ក្រុងក៍ត្រូវលិចលង់ ដោយមិនអាចធ្វើ ចរាចរណ៍បានដែរ។

សេចក្តីរាយការណ៍ ពីពលរដ្ឋនៅម្តុំជិត ស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត អោយដឹងដែរថា  ដោយសារតែភ្លៀងខ្លាំង ទឹកឡើងលឿន មានពលរដ្ឋខ្លះបាន ជាប់ក្នុងទឹកដែលកំ ពុងជន់លិចខ្លាំង ប៉ុន្តែបានអ្នកភូមិ ជួយសង្គ្រោះនាំមក កាន់ដីគោកហើយ ក្រៅពីនេះ ផ្ទះពលរដ្ឋនៅជិត ផ្លូវរថភ្លើងនិងខ្លះទៀត នៅទំនប់រលកក្នុង សង្កាត់លេខ១ ក៍រងនូវការជន់ លិចខ្លាំងដែរ។

នេះជាស្ថានភាព ធាតុអាកាស អាចនិយាយបាន ថាអាក្រក់បំផុតសម្រាប់ ទឹកភ្លៀងយប់នេះនៅ ក្រុងព្រះសីហនុ ក្នុងនោះអជ្ញាធរបាន អំពាវនាវអោយពល រដ្ឋប្រុងប្រយត្ន័ពី បញ្ហាចរន្តអគ្គិសនី និងការពារគ្រោះថ្នាក់ផ្សេងៗ ។

ក្រោយមានជំនន់ទឹក ភ្លៀងដ៍អាក្រក់លិចស្ទើរ គ្រប់ទីកន្លែងក្នុងក្រុង ព្រះសីហនុ នៅម៉ោង១២យប់ពាក់កណ្តាលអាធ្រា ថ្ងៃ៨សីហា២០១៩ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក៍បានបញ្ជូននគរ បាលកងកម្លាំង អន្តរាគមន៌ ចេញទៅជួយអន្តរាគមន៌ តាមកន្លែងមានទឹក ជន់លិចខ្លាំងដោយទឹកភ្លៀង ពិសេសនៅ តាមដងផ្លូវសាធារណៈមួយចំនួន ដែលមិនអាច ធ្វើចរាចរណ៍បាន៕ ដោយអ្នប្រម៉ាញ់ ជាយដែន ហៅ៩៥

You might like

Leave a Reply

Your email address will not be published. Required fields are marked *