កម្លាំងនគរបាល ស្រុកសំពៅលូន ចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន មួយកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់

(ខេត្តបាត់ដំបង)៖កម្លាំងនគរបាលប្រឆ្នាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋាននគរបាលស្រុកសំពៅសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសន្តិភាពចុះបង្ក្រាបករណីប្រើប្រាស់និងចែកចាយគ្រឿញៀនមួយកន្លែងនិងឃាត់ខ្លួនជនសង្ស័យបាន១នាក់កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ខែសីហាឆ្នាំ២០១៩វេលាម៉ោង១៦និង០០នាទីនៅចំណុចក្រុមទី១២ស្ថិតក្នុងភូមិត្រពាំងប្រលិតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួន បានមានឈ្មោះ អេង សំអាត ភេទប្រុសអាយុ៣៥ឆ្នាំជា ជនជាតិខ្មែររស់ នៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

កម្លាំងជំនាញដក ហូតបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទ យ៉ាម៉ាទឹកកក ចំនួន០៨ថង់ ទូរស័ព្ទដៃចំនួន១គ្រឿង ប្រដាប់ច្រក ថ្នាំញៀនចំនួន២ ថង់សម្រាប់ច្រកដាក់ គ្រឿងញៀនលក់មួយចំនួន និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីឯក ពេជ្រ សារ៉ែន អធិការ ស្រុកសំពៅលូន បានប្រាប់អ្នកយក ព័ត៌មានយើង អោយដឹងថាក្នុង កិច្ចប្រតិបត្តិការ ចុះបង្ក្រាបករណី ចែកចាយនិងប្រើប្រាស់ គ្រឿងញៀនខាងលើ នេះកម្លាំងជំនាញ របស់លោកទទួល បានសេចក្តីរាយការពីភ្ងាក់ងារ សម្ងាត់និងមានការ ចង្អុលបង្ហាញពី លោកឯកឧត្ត ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង ទើបរូបលោកដឹកនាំ កម្លាំងនគរបាល សហការណ៍ ជាមួយកម្លាំងប៉ុសន្តិភាព ចុះបង្ក្រាបនៅចំណុច ទីតាំងខាងលើនិង ឃាត់ខ្លួនបានជនសង្ស័យ រួមទាំងគ្រឿងញៀន តែម្តងទៅ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញ នៃអធិការរដ្ឋាននគរបាល ស្រុកសំពៅលូន កសាងសំណុំរឿង បញ្ជូនទៅកានស្នងការ នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់ ៕ដោយ លោក មុតចន្ត្រា បាត់ដំបង

You might like

Leave a Reply

Your email address will not be published. Required fields are marked *