(ខេត្តរតនគីរី)៖ ករណីអំពើហឹង្សារវាង ឪពុកចុងនិងក្នុងកូន ដើមបានបើកឈុក ឆាកប្រើពាក្យសំដីខ្លាំង ទៅខ្លាំងមកធ្វើ អោយភាគីខាងឪពុកចុង ក្តៅស្លឹកក្រចៀកដើរ ទៅយកកាំបិតផ្គាក់កាប់ ទៅលើកូនបណ្តាល អោយរងរបួសធ្ងន់ ហេតុការដ៏ព្រឺឆ្អឹងខ្នងនេះ កើតឡើងពាក់កណ្តាល អាធ្រាតឈានចូល ថ្ងៃទី០៨ខែសីហា ឆ្នាំ២០១៩ស្ថិត នៅក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនរង គ្រោះមានឈ្មោះ យ៉េនយូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវជាកូនចុងរបស់ជនសង្ស័យ។
ចំណែកជន សង្ស័យមានឈ្មោះ ណាំ ជឿន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅកន្លែងកើតហេតុខាងលើ ត្រូវជាឪពុកចុង និងបានកាប់កូន ចំក្បាលមួយកាំបិត បណ្ដាលអោយរង របួសធ្ងន់ ហើយត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅកាន់ មណ្ឌលសុខភាពស្រុក ធ្វើការសង្រ្គោះភ្លាមៗផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុក អូរយ៉ាដាវធ្វើ ការឃាត់ខ្លួន និងបញ្ជូនទៅកាន់ អធិការរដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ស្នង ការនគរបាល ខេត្តរតគីរីដើម្បី ចាត់ការទៅ តាមផ្លូវច្បាប់ ៕