(ខេត្តកោះកុង)៖ ប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ ទំនងជាស្លាប់ច្រើន ថ្ងៃក្នុងចំការមួយ កន្លែងនិងបានរាយការណ៍ ជូនសមត្ថកិច្ចដើម្បីអោយចុះ ពិនិត្យមើលហេតុការដ៏ ភ្ញាក់ផ្អើលនេះកើត ឡើងកាលពីព្រឹកថ្ងៃទី ០៩ខែសីហាឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី នៅចំណុចចំការខ្លឹមមួយ កន្លែងស្ថិតក្នុងភូមិ អូរជ្រៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាសព នេះភេទប្រុសអាយុ ប្រហែលជាង២០ឆ្នាំ ពាក់អាវយឺតពណ៌ខៀវ ស្លៀកខោខូវប៊ូយពណ៌ ក្រម៉ៅជើងវែងសាកសព នេះមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ ទេហើយ សពមានលក្ខណៈ ស្អុយរលួយស្លាប់អស់ រយៈពេលប្រហែល១០ ថ្ងៃមកហើយ។
សមត្ថកិច្ចបានអោយដឹងទៀតថាដោយសាកសពមិនស្គាល់អត្តសញ្ញាណផងនោះនិងមានការសម្របសម្រួលពី លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងខេត្តកោះកុង សម្រេចអោយបូជាសពនៅនឹងកន្លែងតែម្ដង និងអោយកម្លាំងស្វែងរកសាច់ញាតិសពបន្តរទៀត។
បច្ចុប្បន្ន សាកសពត្រូវបាន កម្លាំងជំនាញនៃអធិកា រដ្ឋាននគរបាល ស្រុកស្រែអំបិល បានប្រគល់ អោយទៅលោក ក្រុមប្រឹក្សាឃុំ និងលោកមេភូមិដើម្បី ចាត់ចែងទៅតាម ប្រពៃណីចំពោះ សាច់ញាតិ កម្លាំងជំនាញ នៅតែបន្តស្រាវ ជ្រាវស្វែងរកតទៅទៀត៕