កម្ពុជានិងថៃរួមគ្នា ទប់ស្កាត់បទល្មើសឆ្លង ដែនខុសច្បាប់តាម បន្ទាត់ព្រំដែនក្នុង ស្រុកម៉ាឡៃ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១០ខែ សីហាឆ្នាំ២០១៩វេលា ម៉ោង០៨និង៣៥នាទី កម្លាំងប្រតិបត្តិការ សឹករងស្រុកម៉ាឡៃ សហការជាមួយ កម្លាំងវរៈសេនាតូច នគរបាលការពារ ព្រំដែនគោក៨១៥ សរុបប្រមាណជាង១០នាក់ បានអញ្ជើញចូលរួម ប្រជុំពិភាក្សាជា មួយកម្លាំងទាហាន ឈុតខ្មៅថៃដើម្បី ពង្រឹងចំណងមិត្តភាព កម្ពុជាថៃស្ថិតនៅ ចំណុចប៉ុស្តិ៍ អ ប៉ ហៅប៉ុស្តិ៍ អ១៣ (ខាងថៃ) ស្ថិតក្នុងភូមិផាន់សឹក ឃុំផាន់សឹក ស្រុអារ័ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

សមាសភាពចូលរួម ប្រជុំភាគីកម្ពុជារួមមានកម្លាំង វរៈសេនាតូចនគរបាល ការពារព្រំដែនគោក ៨១៥មានចំនួន៤នាក់ ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី អឿម ប៊ុនអឿន ចំណែកកម្លាំងប្រតិបត្តិការ សឹករងមាន ចំនួន៩នាក់ដឹងនាំ ដោយលោក វរសេនីយ៍ត្រី ឡម គី មេបញ្ជាការ រងសឹករងស្រុកម៉ាឡៃ។

ចំណែកភាគីខាង ទាហានឈុតខ្មៅថៃ មានចំនួន៩នាក់ដឹកនាំ ដោយលោក អនុសេនីយ៍ត្រី ស៊ុង្ក្រាន ធូខាំមី មេបញ្ជាការរង ទាហានឈុតខ្មៅកង ពលលេខ ១២០៤ប៉ុស្តិ៍ អ ប៉ ហៅប៉ុស្តិ៍ អ១៣ ស្ថិតនៅភូមិផាន់សឹក ឃុំផាន់សឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលឈរជើងនៅ ចំណុចទល់មុខ ប៉ុស្តិ៍ស្វាយព្រៃ ខាងកម្ពុជាក្នុង ស្រុកម៉ាឡៃ។

សមត្ថកិច្ចបានអោយ ដឹងថាក្នុងកិច្ចប្រតិបត្តិ ប្រជុំពិភាក្សារវាង កម្ពុជានិងថៃនេះផងដែរ ទី១បន្តរការសហការគ្នា និងបង្កើន សាមគ្គីភាពរឹត ចំណងរវាងកងទ័ព កម្ពុជានិងកងទ័ពថៃ ទី២ ចូលរួមទប់ស្កាត់ បទល្មើសឆ្លងដែនខុស ច្បាប់គ្រប់ប្រភេទ រវាងប្រទេសទាំងសង្ខាង និងទី៣ជួយសម្រួល ជូនដល់ប្រជាជន ពេលមានជម្ងឺនៅ ពេលយប់ ព្រលបផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ផងដែររវាងម្លាំង ភាគីកម្ពុជានិងកម្លាំង ទាហានឈុតខ្មៅ ថៃបានធ្វើអោយកាន់ តែរឹតចំណងនិង បង្កើតមិត្តភាពយ៉ាង រលូនរឹងមាំទ្វេឡើង ជាពិសេសបានរួមគ្នាទប់ ស្កាត់បទល្មើសឆ្លង គ្រប់ប្រភេទនិង បានជួយទុក្ខធុរៈដល់ ប្រជាពលរដ្ឋនៅ ពេលឈឺស្កាត់យប់ ព្រលប់ផងដែរ៕ដោយលោក មុត ចិន្ត្រា បាត់ដំបង

You might like

Leave a Reply

Your email address will not be published. Required fields are marked *