រថយន្តស្លាកលេខរដ្ឋ ក្រសួងការងារបុកម៉ូតូ ពេញទំហឹងបណ្ដាល ឲ្យរបួសធ្ងន់ស្រាល ៣នាក់ដោយសារ តែអ្នកបើកម៉ូតូបត់ ខ្វះការប្រុងប្រយ័ត្ន

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តរបស់ក្រសួង ការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈពាក់ ស្លាកលេខរដ្ឋ បានបើកបុកម៉ូតូពេញទំ ហឹងបណ្ដាលឲ្យ មនុស្សរបួសធ្ងន់ ស្រាល៣នាក់ដោយ សារតែអ្នកបើកម៉ូតូបត់ ខ្វះការប្រុងប្រយ័ត្ន នៅវេលាម៉ោង៨និង ២០នាទីព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២០ លើកំណត់ផ្លូវ ជាតិលេខ៥៦A ស្ថិតនៅភូមិគោករកា​ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ជា ស្លូញ អធិការនគរ បាលស្រុក ស្វាយចេកបានឲ្យដឹង ថាមុនពេលកើតហេតុ នោះមានរថយន្ត ម៉ាក់ត្រាយតុនសេរីឆ្នាំ ២០១៦ពណ៏ស្ករពាក់ ស្លាក់លេខរដ្ឋ រដ្ឋ៦១ .២.០១០៦ នៃក្រសួង ការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈក្នុង គម្រោងអភិវឌ្ឍន៍ វិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ អ្នកបើកមានឈ្មោះ សាន សេងភេទប្រុសអាយុ ៤៤ឆ្នាំរស់នៅភូមិ សន្សំកុសល់​ សង្កាត់បឹងទំពុន​ ខ័នពោសែនជ័យ រាជធានីភ្នំពេញ បើកមកដល់ចំនុច កើតហេតុខាងលើ រថយន្តបានបុក និងម៉ូតូហុងដាទ្រីម ពណ៏ខ្មៅសេរី២០១៨ ពាក់ស្លាក់លេខបន្ទាយ មានជ័យ ១U៥០៣០ បើកដោយឈ្មោះយីន សៀវអ៊ី ភេទស្រីអាយុ១៤ឆ្នាំ រស់នៅភូមិអូរវែងជើង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  ពេញទំហឹងបណ្តាយឲ្យ អ្នកបើករងបួសធ្ងន់ត្រង់ ប្រអប់ជើងឆ្វេងបែក ប្រអប់ជើង និងអ្នករួមដំណើ២ នាក់ដោយសារតែអ្នក បើកមកដល់កន្លែងដែល រថយន្តបុកបត់មិនមាន ការប្រុងប្រយ័ត្ន។

លោកវរសេនីយ៍ជា ស្លូញបានឲ្យដឹង ទៀតថាជនរងគ្រោះ ១ឈ្មោះ យីន សៀវអឺ ភេទស្រីអាយុ៨ ឆ្នាំជាប្អូនបង្កើតរង របួសបែកចញ្ចឹមខាងឆ្វេង និងរលាត់ជើងស្ដាំ រងរបួសធ្ងន់២ឈ្មោះ លីន យីន ភេទប្រុសអាយុ៧ឆ្នាំ រស់នភូមិឃុំជាមួយគ្នា។

ក្រោយពីកើតហេតុហើយ ជនរងរគ្រោះទាំង៣ត្រូវបាន គេដឹកបញ្ជូនទៅមន្ទីពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ដើម្បីសង្គ្រោះបន្ទាន់។

លោក ជា ស្លូញបានបន្តថាសម្ភារៈ ជាមធ្យោបាយគឺ រថយន្តនិងម៉ូតូនគរ បានយកមករក្សាទុក នៅអធិការដ្ឋានន គរបាលស្រុកស្វាយចេក ចំពោះមូលហេតុនៃគ្រោះ ថ្នាក់មន្ត្រីនគរបាលផ្នែក សណ្តាប់ធ្នាប់ ចរាចរណ៍ស្រុក បានឲ្យដឹងថា មកពីអ្នកបើកម៉ូតបត់ ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបរថយន្តបុក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *