(ខេត្តបន្ទាយមានជ័យ)៖ កូនប្រុសជាទីស្រឡាញ់ បានស្លាប់ចោលម្តាយ ឪពុកទាំងនៅក្មេង មិនទាន់ដឹងក្តី ព្រោះតែម្តាយទុក កូនចោលឲ្យនៅផ្ទះម្នាក់ ឯងម្តាយជាប់រវល់ ទៅរកស៊ីកូនបាន ដើរទៅលេងទឹក ស្រះបានលង់ស្លាប់ យ៉ាងអណោចអាធ័ម នៅវេលាម៉ោង១និង ៥នាទីរសៀល ថ្ងៃទី ២២ខែសីហាឆ្នាំ២០២០ នៅចំនុចស្រះធំ ភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវហរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការនគរ បាលស្រុកមង្គលបូរី បានឲ្យដឹងថាកុមារារង គ្រោះមានឈ្មោះ សុខឡេង អាយុ៦ឆ្នាំ រស់ភូមិ ឃុំខាងលើ ហើយឪពុកឈ្មោះ សុន សុខា អាយុ៥១ឆ្នាំ ម្តាយឈ្មោះ សុខស៊ី មន អាយុ៥០ឆ្នាំ ។
យោងលោកមេប៉ុស្តិ៍ នគរបាលឃុំអូរប្រាសាទ បានបញ្ជាក់ថាមូល ហេតុក្មេងប្រុសនេះ លង់ទឹកស្លាប់នោះ មកពីអាណាព្យា បាលរវល់រកស៊ី ហើយទុកកូនចោល ហើយកូនក្មេងមិន ទាន់ដឹងក្តី ក៏ទៅលេងទឹកនៅ ស្រះធំក្រោយផ្ទះប្រហែល ២៥០ម៉ែត្របណ្តាលឲ្យ លង់ស្លាប់តែម្តង។
មេប៉ុស្តិ៍បានឲ្យដឹងទៀត ថាក្រោយពីពិនិត្យ និងធ្វើកំណត់ហេតុ រួចសពក្មេងត្រូវ បានម្តាយ ឪពុកចាត់ចែងធ្វើ បុណ្យតាមប្រពៃណី៕