​បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តបុកស្លាប់និង ក្មេងប្រុសម្នាក់ក៏ត្រូវ រថយន្តបុកស្លាប់ ក្នុងថ្ងៃតែមួយ នៅស្រុកអូរជ្រៅ

(ខេត្តបន្ទាយមានជ័យ)៖ នៅស្រុកអូរជ្រៅ មានករណីគ្រោះ ថ្នាក់ចរាចរក្នុងថ្ងៃតែ មួយមានមនុស្សដល់ ទៅ២នាក់បានស្លាប់ ក្នុងនោះមានកុមារ១នាក់ និងមនុស្សវ័យ ចំណាស់១ម្នាក់ដោយសារ តែរថយន្តបុក។

ករណីទី១លោកវរសេនី យ៍ឯក សែស  វិបុល អធិការនគរ បាលស្រុកអូរជ្រៅ បានឲ្យដឹងថា កើតឡើង នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ ២៥៨ ត្រង់ចំណុច ចន្លោះបង្គោល គីឡូម៉ែតលេខ ១៥ទៅ១៦នៅ ភូមិ ទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ ១បានកើតឡើង រវាងរយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2T.8284  ​បានធ្វើដំណើរពីត្បូងទៅជើង ពេលដល់ចំណុចកើត ហេតុបានបុកនិងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមគ្មានស្លាកលេខ បើកដោយឈ្មោះ រិន រ៉ា ភេទប្រុស អាយុ៤៥ ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ពេលជនរងគ្រោះ មកពីបាញ់ថ្នាំស្រូវ បើកម៉ូតូ ធ្វើដំណើរពីជើងទៅ ត្បូងច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើក ម៉ូតូរងបួសធ្ងន់ បន្ទាប់មកបាន ស្លាប់ពេលដឹក ទៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្ត ក្រោយកើតហេតុ បានរត់គេចខ្លួន បន្សល់ទុកតែ រថយន្តនៅ កន្លែងកើតហេតុ។

លោកវរសេនីយ៍ឯក សែស  វិបុល បានបញ្ជាក់ឲ្យ ដឹងទៀតថាមូលហេតុ បណ្តាលឲ្យបុកនោះ គឺម៉ូតូបានបើក ចូលគន្លងផ្លូវរថយន្ត ឯរថយន្តបើកមាន ល្បឿនលឿនដោយពុំខ្លាច បុកមនុស្សស្លាប់។

លោកអធិការបានបញ្ជាក់ ទៀតថាចំណែកករណី ទី២គឺ កើតឡើងនៅវេលា ម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២២ ខែសីហាឆ្នាំ ២០២០ ក្នុងទីប្រជុំជន លើកំ​ណាត់ ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨០-៣៨១ ស្ថិតនៅ ភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

មានករណីគ្រោះថ្នាក់ ចរាចរណ៍បានកើតឡើង ដោយរថយន្ត ម៉ាក កាម៉ារី ពណ៌បៃតងចាស់ពាក់ ស្លាកលេខ ភ្នំពេញ2I. 3001បើកពីកើត ទៅលិចមកដល់កន្លែង កើតហេតុស្រាប់តែបើក ទៅបុកអ្នកថ្មើរជើង កំពុងឆ្លងថ្នល់ ឈ្មោះ សួយ គឹមសាន ភេទប្រុស អាយុ១០ឆ្នាំ រស់នៅ  ភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ  ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីជើង ទៅត្បូងស្លាប់និងកន្លែង កើតហេតុ។

ក្រោយពីកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ តែត្រូវបានសមត្ថកិច្ច ស្រាវជ្រាវស្គាល់ ឈ្មោះ ឈាង រត្ថា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅ ភូមិអូរអំបិល សង្កាត់រអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​លោកបានបញ្ជាក់ឲ្យ ដឹងបន្តថាមូលហេតុ ដែលកើតមានគ្រោះថ្នាក់ មកពីអ្នកបើករថយន្ត បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័។

វត្ថុតាងយកមករក្សា ទុកនៅអធិការដ្ឋាន រងចាំធ្វើការដោះស្រាយ នៅពេលក្រោយ ចំណែកសព ជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *