(ខេត្តបន្ទាយមានជ័យ)៖ អាងទឹកយក្សដែល បន្សល់នៅក្នុងវត្តតាំង ពីជំនាន់ប៉ុលពតមកម្លេះ ត្រូវបានសប្បុរសជន ឧបាសក ហេងង៉ិ ឧបាសិកា ប៉ែន គឹមឆន ឧបាសកផាំងប៉ូ ឧបាសិកាឡាយសាឡម ឧបាសកស៊ីមសេងហួត ឧបាសិកាលិនជី អ្នកស្រី អ៊ីគឹមឡាយ លោកតាំងសុខឃី អ្នកស្រីទ្រីចិន្តា Mr. Hay siv Tan and Mrs Garen ChaoTan លោកសាមយួប អ្នកស្រីអៀងគឹមជី លោកយ៉ែមកេន បានពួតដៃគ្នាជួស ជុលអាងទឹក នេះឡើងវិញ។
ក្រោយពីជួសជុលរួចមាន ញាតិមិត្តជិតឆ្ងាយ បានមូលមតិគ្នា ជាឯកច្ឆ័ន្ទបានប្រារព្វ ធ្វើពិធីសម្ពោធឆ្លងអាងទឹក និងស្ពានលើអាងទឹក និងទេវរូប៤អង្គដែលបាន ជួសជុលបិតការូថ្មីនិងសង់ ស្ពានលើមាត់អាងទឹកនៅ ក្នុងព័ទ្ធសីមាវត្ត សុវណ្ណគិរីភ្នំជញ្ជាំង រួចរាល់ជាស្ថាពរ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៅព្រឹក ថ្ងៃ ទី ២៣ ខែ សីហា ឆ្នាំ ២០២០ ក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ព្រះអង្គ អ៊ុច សារឹទ្ធ ព្រះគ្រូអនុគណ ស្រុកព្រះនេត្រព្រះ ព្រះអង្គ ហ៊ុន ហេង ព្រះចៅអធិការ វត្តពោធិកែវព្រះនេត្រព្រះ លោកប៊ួន លាងផេង អភិបាលរងស្រុក ព្រះនេត្រព្រះ និងពុទ្ធបរិស័ទ ច្រើននាក់ទៀត។
ក្នុងពិធីនោះគណៈកម្មការវត្ត បានមានប្រសាសន៍ថា អាងទឹកយក្សនេះ មានរាងមូលបណ្តោយ បូកនិង ទទឹង៣០ម៉ែត្រស្មើរ មាន ជំរៅ ២ម៉ែត្រ ចំណាយអស់ ទឹកប្រាក់១៦.៤០០ដុល្លា និង២៦០,០០០បាត ស្ពានសាងសង់អំពីដែក ពីលើអាងទឹកសំរាប់ ក្មេងដើរលេងសប្បាយ។
ព្រះអង្គ ហ៊ុន ហេង បានមានសង្ឃ ដិកាថាអាងទឹក យក្សនេះមានតាំងពី ជំនាន់ប៉ុលពតម្លេះមិន ដឹងថាពួកប៉ុលពត ពួកវាធ្វើទុកដើម្បីអ្វី នៅក្នុងវត្តនោះទេក៏មាន គោលបំណងផ្តួចផ្តើម ជួសជុលអាងទឹកយក្ស នេះឡើងវិញដោយមាន ការបិទការបិទការ៉ូ និងធ្វើស្ពានដែកពីលើ ព្រមទាំងតម្កល់ទេវរូប ៤ព្រះអង្គទុកជាកេរ្តិ៍ ដំណែលនិងសម្រាប់ ដាក់ស្តុបទឹកប្រើប្រាស់ នៅក្នុងវត្តមានសម្រស់ ស្រស់ត្រកាលលេច ធ្លោស្អាតថែមមួយ កម្រិតទៀត។
ព្រះអង្គ ហ៊ុន ហេង បានមានសង្ឃដិកា បន្តថាវត្តវណ្ណគិរីភ្នំជញ្ជាំង នេះក៏ដូចជាវត្តនៅទូទាំង ប្រទេសដែរ ក្នុងកំឡុងឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ក្នុងជំនន់ប៉ុលពតវត្ត ទាំងអស់ត្រូវពួកខ្មែរ ក្រហមបានចាប់ ផ្សឹកព្រះសង្ឃហើយ ព្រះវិហារនិងសាលា ឆាន់ត្រូវបានពួកខ្មែរ ក្រមធ្វើជាឃ្លាំងដាក់ជី ។
លុះក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ក្រោមការដឹក នាំរបស់សម្តេច អគ្គមហាធិបតីតេ ជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាធ្វើឲ្យ វត្តទូទាំងប្រទេសរស់ ឡើងវិញក្នុងនោះមាន ព្រះសង្ឃ វិហារនិងសាលាឆាន់ ក៏បានរៀបចំឲ្យដំណើរ ឡើងវិញតាម ធម្មតាផងដែរ។
គណៈកម្មការអាចារ្យវត្ត បានឲ្យដឹងបន្តថាដោយ សារតែមានការយក ចិត្តទុកដាក់ពីអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ធម្មការខេត្តបន្ទាយមានជ័យ គណៈកម្មាធិការអាចារ្យវត្ត សប្បុរសជនក្រៅ ស្រុកក្នុងស្រុកប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានពួកដៃ គ្នាបានខិតខំកសាង សមិទ្ធិផលផ្សេងៗ ក្នុងវត្តសុវណ្ណគិរីភ្នំ ជញ្ជាំងផុសយ៉ាង ព្រោងព្រាត មានតាំងអាង ទឹកយក្សនេះ១ផងដែរ។
ក្នុងនោះគណៈកម្មាធិការ អាចារ្យវត្តបានបញ្ជាក់ ឲ្យដឹងបន្តទៀតថារាល់ សមិទ្ធិផលណាមានស្រាប់ នៅក្នុងវត្តលោកសង្ឃ ក្នុងវត្តបានថែរក្សាយ៉ាង ល្អហើយសព្វថ្ងៃនេះព្រះ សង្ឃក្នុងវត្តមិនឲ្យកើត មានឡើងនូវអធិករ ក្នុងវត្តជាដាច់ខាតហើយ មិនបែកបាក់ សាមគ្គីគ្នាឡើយ ហើយក្នុងនោះក៏មិន ប្រកាន់បក្សពួក នេះបក្សពួកនោះ ដែរដើម្បីប្រែក្លាយ ទីវត្តអារាមជាកន្លែង ថ្នាលបណ្តុះបណ្តាល មនុស្សជំនាន់ក្រោយឲ្យ ក្លាយទៅជាធនធាន មនុស្សដែលជាតិ ត្រូវការចាំបាច់។
នៅទីបញ្ចប់អ្នកដែលមាន ស្នាដៃក្នុងការកសាង អាងទឹក្ក្សនេះបាន ទទួលប័ណ្ណសរសើរពី ព្រះចៅអធិការវត្ត ហើយបានកាត់ខ្សែ បូសម្ពោធឆ្លងអាង ទឹកយក្ស និងស្ពានលើអាង ទឹកក្នុងវត្ត និងទេវរូប៤ព្រះ អង្គជាផ្លូវការផងដែរ ៕