(ខេត្តរតនគិរី)៖ កាលព្រឹកថ្ងៃទីសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោយឳវាត អញ្ជើញចុះសួរសុខទុក្ខលោក អនុសេនីយ៍ឯក ខៃ វិបុល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធ ហត្ថស្រុកអូរជុំ ខេត្តរតនគិរី នៅគេហដ្ឋានរបស់លោក ដែលកំពុងសម្រាក ព្យាបាលនៅផ្ទះ។
លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំយកនូវសម្ភារៈ និងថវិកាមួយចំនួនក្នុង នោះរួមមាន ទឹកដោះគោឆៅ ចំនួន០២យួរ ទឹកសុទ្ធចំនួន០២កេះ ទឹកត្រីចំនួន០១យួរ ទឹកស៊ីអ៊ីវចំនួន០១ និង ថវិកាចំនួន១លាន៤៥ ម៉ឺនរៀល ដែលជាថវិការបាន មកពីការចូលរួមគ្រួសារ កងរាជអាវុធហត្ថចំណុះ បញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត។