លោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះត្រួត ពិនិត្យភូមិសាស្ត្រ ក្នុងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង និងក្រុងតាខ្មៅ!

(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល បានដឹកនាំកម្លាំង ក្រោមឱវាទចុះ ត្រួតពិនិត្យតាម បណ្តាភូមិសាស្ត្រ និងគោល ដៅសំខាន់ៗ ក្នុងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្អាង និងក្រុងតាខ្មៅ​ ដើម្បីពិនិត្យ មើលសភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រមទាំងបានចុះ សំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ដល់កងកម្លាំង និងបានពាំនាំជាពិសេស នូវការសាកសួរសុខទុក្ខ វាយតម្លៃខ្ពស់ កោតសរសើរ លើឆន្ទៈខិតខំ លះបង់ ជូនជាតិ ប្រជាជន ទាំងថ្ងៃទាំងយប់ ដោយមិនគិតពីការនឿយហត់ ជូនដល់កងកម្លាំងយើងទាំងអស់ គ្រប់ជាន់ថ្នាក់ ពីលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។

ក្នុងនាមមេបញ្ជាការ ដឹកនាំផ្ទាល់កងរាជ អាវុធហត្ថខេត្តកណ្ដាល លោកបានក្រើន រម្លឹកដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។ បន្តចុះល្បាត ចល័ត ពួនស្ទាក់ បង្ការ បង្ក្រាប ជួយសង្គ្រោះ ជាពិសេសត្រូវបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សារ។

ត្រូវចូលរួម និង សហការប្រយុទ្ធប្រឆាំង ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវិដ ១៩ ទាំងមហាជន សង្គម ក្នុងអង្គភាព ក្នុងគ្រួសារ និងខ្លួនយើង ដោយអនុវត្តនូវវិធានការណែនាំរបស់ ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះ លោក មេបញ្ជាការខេត្ត ក៏បាននាំយកថវិកា និងសម្ភារមួយ ចំនួនចែកជូនដល់ កងកម្លាំងទាំងអស់ តាមស្រុកផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *