(ខេត្តបន្ទាយមានជ័យ)៖ លោកជំទាវ ម៉ៅម៉ាល័យ ប្រធានកិត្តិយសមា គមនារីកម្ពុជា សន្តិភាពនិងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុកមន្ត្រីរាជការ និង កំលាំងអាវុធហត្ថ កំលាំងយោធា និងប្រជាពលរដ្ឋបាន ផ្តួចផ្តើមនាំគ្នាដាំកូនឈើ រាំងទឹកចំនួន១.២០០ដើម ដើម្បីជាប្រយោជន៍ ប្រជាពលរដ្ឋ និងជាជម្រក សត្វស្លាប នៅព្រឹក ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ស្ថិតក្នុងរមណីយដ្ឋាន អាងជើងគ្រុស ក្នុងភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ។
បើតាមអ្នកជំនាញបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាជាការពិតណាស់ ដើមឈើរាំងទឹកនេះ វាមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះ គ្រប់ប្រភេទ វាផ្ដល់សារៈប្រយោជន៍ យ៉ាងច្រើនដូចជា ផ្ដល់មកនូវម្លប់ ផ្លែផ្កា អុសសំរាប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ នឹងនាំមកនូវទឹក ភ្លៀងសំរាប់បង្កបង្កើន ផលចិញ្ចឹមជីវិត មនុស្សលោក។
ហេតុដូចនេះយើងទាំង អស់គ្នាដែលជាអ្នក ទទួលប្រយោជន៍ពីដើម ឈើនេះគប្បីចូលរួមថែរ ក្សាការពារ និងស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បី ជាប្រយោជន៍ដល់ ខ្លួនយើងផ្ទាល់ និងជីវិតសត្វ ព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះ នោះផងដែរ។
ក្នុងនោះលោកជំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន បានអំពាវនាវចំពោះ ព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ត្រូវចូលរួមបង្កើន សកម្មភាពដាំដុះដើម ឈើគ្រប់ប្រភេទ នៅតាមទីវត្តអារាម សាលារៀន ទីធ្លាសាធារណៈ ក្នុង បរិវេនគ្រឹះស្ថានសិក្សា មន្ទីរពេទ្យ តាមដងផ្លូវលំ ផ្លូវជាតិ ទំនប់ ប្រឡាយ តាមភូមិដ្ឋាន នានានិងតាមភ្លឺស្រែ ចំការឲ្យបានច្រើន កុំចាំបាច់មើលបំ ណាំគ្នាឲ្យសោះ៕