លោកពេជ សោភ័ណចុះមក ប្រគល់វិញ្ញបនបត្រ ISO និងប្រកាសតែងតាំង នាយជីកានាយករង នាយិការងនៃវិទ្យា ស្ថានពហុបច្ចេកទេស ខេត្តខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាប់នឹងវត្តភ្នំជញ្ជាំង ការបង្កើតវិទ្យាស្ថាន នេះឡើងក្នុងបំណង បណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈផ្នែកកសិកម្ម សេវាកម្ម និងកសិកម្ម ជូនដល់ប្រជាពល រដ្ឋដែលខ្វះជំនាញដើម្បី ស្ដារជីវភាពឡើង។

ហើយវិទ្យាស្ថាននេះក្រោម ជំនួយឧបត្ថម្ភកម្មវិធី អភិវឌ្ឍន៍របស់អង្គការ សហប្រជាជាតិ លោកពេជសោភ័នរដ្ឋ លេខាធិការប្រចាំការនៃ ក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានថ្លែង ក្នុងពិធីប្រគល់វិញា បនបត្រ ISO និងប្រកាសតែងតាំង នាយជីកានាយករង នាយិការងនៃវិទ្យាស្ថាន ពហុបច្ចេកទេសខេត្ត បន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ ដោយមានការចូលរួម លោក ង៉ោម៉េងជ្រួន អភិបាលរងខេត្ត មន្ត្រី និងនិស្សិត ជាច្រើននាក់។

ក្នុងនោះមន្ត្រីសាលា ខេត្តបានអានអនុក្រឹត្យ លេខ ៤០៦ សនក្រ តត ស្ដីពីការតែងតាំង និងប្រគល់ភារ កិច្ចជូនមន្ត្រីរាជការ ចំនួន២នាក់ សម្រេច តែងតាំង លោក ឯកហៀងជានា យកវិទ្យាស្ថានពហុបច្ចេក ទេសខេត្តកំពង់ធំមាន ឋានៈស្មើប្រធាននាយកដ្ឋាន លោកស្រីសំរិទ្ធសូរ្យ ជាតិ ប្រគល់ភារកិច្ច ឲ្យបំពេញ មុខងារ ជានាយិកាវិទ្យា ស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ មានឋានៈស្មើរប្រធាន នាយកដ្ឋានក្រោយពី ប្រកាសហើយមន្ត្រី ទាំងពីរនាក់ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យ នេះតាមភារកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខានេះតទៅ។

តាមរបាយការណ៍ របស់លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេក ទេសបាន មានប្រសាសន៍ឲ្យដឹង ថាសព្វថ្ងៃនេះវិទ្យាស្ថាន ពហុបច្ចេកទេសខេត្ត បន្ទាយមានជ័យ ក្រោមការគ្រប់ គ្រងរបស់ក្រសួង អប់រំនិងយុវជនកីឡា និងមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយ មានជ័យ ដើម្បីចូល រួមចំណែកជាមួយរាជ រដ្ឋាភិបាលតាមរយៈក្រសួង ការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈនិង ដើម្បីសម្រេច ឲ្យបានតាមទស្សនៈវិស័យ បេសកកម្មគោលបំណង ក៏ដូចជាផែនការយុទ្ធ សាស្ត្រសកម្មភាព ការធ្វើទំនើបកម្ម ប្រព័ន្ធអប់រំបណ្ដុះ បណ្ដាលវិជ្ជាជីវៈ។

វិទ្យាស្ថាននេះសម្រេចបាន លទ្ធផលការងារសំខាន់ៗ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង មកនេះដូចជាការ អប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ ការបណ្ដុះបណ្ដាល កម្រិតវិញ្ញាបនបត្រ បច្ចេកទេសនិង វិជ្ជាជីវៈ វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេក ទេសនិងវិជ្ជាជីវៈ ដែលមានដូចជា ការគ្រប់គ្រងនិង អភិបាល កិច្ចធនធានរូប វន្តបុគ្គលិកមន្ត្រីរាជ ការនិងបច្ចេកទេស សិក្ខាកាមសិស្ស និស្សិតសិក្សាការ បង្រៀននិងរៀនតាម ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាដើមដើម្បីឲ្យពួកគាត់ បានយល់ដឹងនិងយក ទៅអនុវត្តនៅក្នុង ដំណើរការប្រតិបត្តិ ការងារប្រចាំថ្ងៃដើម្បី ធានាបានគុណភាព ប្រសិទ្ធភាពនិងលើកកម្ពស់ ដល់វិទ្យាស្ថានក្នុងការ ផលិតនូវធនធានមនុស្ស នឹងដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ ការងារបច្ចុប្បន្ននិង ទៅអនាគតផងដែរ។

ក្នុងនោះលោកពេជ សោភ័ណបានមាន ប្រសាសន៍បានធ្វើការ កោតសរសើរដល់ វិទ្យាស្ថានពហុបច្ចេក ទេសខេត្តបន្ទាយមានជ័យ ដែលបានបណ្ដុះបណ្ដាល នៅក្នុងបរិបថជំងឺឆ្លងកូវីត.19 បានល្អដើម្បីចូលរួម ការពារនិងទប់ស្កាត់ ការរីករាលដាលនៃ ជំងឺនេះដូចជា ចូលរួមជាមួយរដ្ឋា ភិបាលនិងគោរពទៅ តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក្រសួងការងារបណ្ដុះ បណ្ដាលវិជ្ជាជីវៈ វិជ្ជាស្ថាន មានការផ្អាក ការបណ្ដុះបណ្ដាល នៅក្នុងវិទ្យាស្ថានជាបណ្ដោះ អាសន្នដោយជំនួយមក វិញនូវកម្មវិធីបណ្ដុះ បណ្ដាលពីចម្ងាយឬ កម្មវិធីបណ្ដុះបណ្ដាល តាមអនឡាញក្នុងន័យ នេះវិទ្យាស្ថានបានជ្រើស រើសកម្មវិធីបណ្ដុះ បណ្ដាលមួយចំនួនដូច ជាតេលេក្រាម ដោយឡែកបានបញ្ជូន ពួកគាត់ទៅក្រេបយក ចំណេះនៅតាម សហគ្រាសនិងយានយន្ត ហើយរហូតមកដល់ពេល នេះវិទ្យាស្ថានបើកជាង ឡើងវិញដែលសិស្ស និស្សិតមកហាត់ហ្វឹក ហ្វឺនឡើងវិញបានដោយ យោងតាមប្រកាសរបស់ ក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈដោយ គោលការណ៍តាម ទម្លាប់សុវត្ថិភាពដដែល។

លោកបានមានប្រសាសន៍ បន្តទៀតថាវិទ្យាស្ថាន ពហុបច្ចេកទេសខេត្ត បន្ទាយមានជ័យនេះមានការ អភិវឌ្ឍជាប្រចាំទាំង ហេដ្ឋារចនាសម្ព័ន្ធ ទាំងសមត្ថភាពមន្ត្រី គ្រូបច្ចេកទេសក្នុងការ បណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនដល់សិក្ខា កាមសិស្សនិស្សិតចាប់ ពីកម្រិតមូលដ្ឋានរហូត ដល់កម្រិតឧត្តម ស្របតាមតម្រូវការទីផ្សារ ការងារនាពេលបច្ចុប្បន្ន និងទៅអនាគត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *