ប្រជាពលរដ្ឋក្នុងភូមិអង្កោល មានប្រតិកម្មខណៈ បុគ្គលមួយគ្រួសារ ចាក់លុបស្រះទឹក សាធារណៈ

(ខេត្តកែប)៖ ប្រជាពលរដ្ឋរស់ នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងផ្ទុះប្រតិកម្មយ៉ាង ពុះកញ្រ្ជោល ខណៈបុគ្គលមួយ គ្រួសារជួលរថយន្តដឹកដី ទៅចាក់លុបស្រះទឹក ដែលពួកគាត់ធ្លាប់ ប្រើប្រាស់ជិត៣០ឆ្នាំ កន្លងមក។

ការផ្ទុះតវ៉ានេះបានកើត ឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចស្រះ ទឹកមួយកន្លែង  ស្ថិតក្នុងភូមិ ឃុំ ខាងលើ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខាងលើបានឲ្យដឹងថា ស្រះទឹកនេះមានទំហំ ប្រមាណជាង៦០០ ម៉ែត្រការ៉េ ដោយពួកគាត់បាន ប្រើប្រាស់រួមគ្នាចាប់ តាំងពីឆ្នាំ១៩៩៤ រហូតមកទល់បច្ចុប្បន្ន តែពេលនេះត្រូវបាន ពលរដ្ឋមួយគ្រួសារ ហៅរថយន្តដឹកដីមក ចាក់បំពេញដើម្បី ក្រសោបយក ធ្វើជាសម្បត្តិផ្ទាល់ខ្លួន។

ប្រភពដដែលបាន បញ្ជាក់ផងដែរថា ដើមឡើយស្រះទឹកខាងលើ មុនដំបូងជាដី ស្រែរបសប្រជាពល រដ្ឋឈ្មោះ ជួង ហាយ រស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយគាត់បានលក់ទៅឲ្យបងថ្លៃ នៅឆ្នាំ១៩៩៤ ដើម្បីជីកកាយយក អាចម៍ដីចាក់ក្នុង ស្រែអំបិល។

លុះក្រោយពីជីកកាយក្លាយ ជារណ្តៅស្រះដ៏ធំ បងថ្លៃក៏ប្រគល់ ទៅឲ្យម្ចាស់ដី និងប្រជាពលរដ្ឋ ក្នុងភូមិវិញសម្រាប់យក ទឹកក្នុងស្រះប្រើប្រាស់ទាំង អស់គ្នារហូតមក ដល់សព្វថ្ងៃ។

ស្រាប់តែពេលនេះ ដីឡើងថ្លៃក៏មានពលរដ្ឋ មួយគ្រួសារបានជួល រថយន្តដឹកដីមកចាក់ បំពេញស្រះ ដោយ សំអាងលើឯកសារទិញ លក់កាលពីឆ្នាំ១៩៩៤​ ដើម្បីក្រសោបយក​ ស្រះទឹកដែលពលរដ្ឋ ក្នុងភូមិធ្លាប់ប្រើ ប្រាស់តែម្តង។

ទាក់ទិននឹងការចាក់ លុបស្រះទឹកបង្កឲ្យមាន ការតតាំងដាក់គ្នាយ៉ាង ពុះកញ្រ្ជោល ស្ថិតក្នុងមូលដ្ឋាន ខាងលើនេះ គេហាក់ពុំទាន់ឃើញ អាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការសម្រប សម្រួលបញ្ចប់ វិវាទនៅឡើយិ។

ពាក់ព័ន្ធនឹងករណីលុប អណ្តូងខាងលើ លោកស្រី គឹម ចន្នី អភិបាលស្រុក ដំណាក់ចង្អើរ បានប្រាប់អ្នក យកព័ត៌មានតាម បណ្តាញទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា ស្រះទឹកដែលគេចា ក់ដីលុបនេះ គេមានលិខិតទិញ លក់ត្រឹមត្រូវ ដូច្នេះឲ្យគេចាក់លុប ទៅក៏មិនអីដែរ….ដោយឡែកចំ ពោះអ្នកកាសែត ទាំងអស់បើទៅថតផ្តិត យករូបភាព សូមកុំញុះញង់ឲ្យ គេឈ្លោះគ្នាឲ្យសោះ…!!?.។

ជុំវិញនឹងរឿងរ៉ាវ ខាងលើនេះដែរ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មាន  យើងតាមទូរស័ព្ទ នៅព្រឹកថ្ងៃដដែលថា បើមានករណីលុប ស្រះទឹកសាធារណៈពិតមែន លោកនឹងជំរុញ ទៅអាជ្ញាធរក្នុងតំបន់ ឲ្យចុះទៅដោះ ស្រាយភ្លាមៗ ដោយមិនអាចទុក យូរបានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *