(ខេត្តស្វាយរៀង)៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជូនខ្លួនទៅកាន់តុលាការខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២០ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនដោយខុសច្បាប់។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង៣នាក់ ខាងលើនេះត្រូវបាន កម្លាំងជំនាញប្រឆាំង បទល្មើសគ្រឿងញៀន នៃអាវុធហត្ថខេត្ត ស្វាយរៀងធ្វើការ ឃាត់ខ្លួនពាក់ព័ន្ធ ករណីជួនដូរនិង ប្រើប្រាស់គ្រឿង ញៀនកាលពីរសៀល ថ្ងៃទី២៤ខែសីហាឆ្នាំ ២០២០វេលាម៉ោង ១៦និង៤០នាទីនៅ ចំណុចបន្ទប់ ជួលលេខ ៧ ស្ថិតនៅ ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីឃាត់ខ្លួនជន សង្ស័យទាំងលើកម្លាំង ជំនាញអាវុធហត្ថ បានបញ្ជូនខ្លួនមក ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋាននៃ អាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងការសាងសុំនុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ខេត្តស្វាយរៀងដើម្បីចាត់ ការបន្តរទៅតាម នីតិវិធីច្បាប់៕