សង្កាត់រដ្ឋបាល ជលផលស្រុកបាកាន សហការជាមួយ កម្លាំងអាវុធហត្ថ ខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ ដកហូតបានស្បៃ មុងអួនជាច្រើនម៉ែត្រ

(ខេត្តពោធិ៍សាត់)៖សង្កាត់រដ្ឋបាលជលផលស្រុកបាកានសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកបាកានដឹកនាំដោយលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកានបានចុះបង្ក្រាបករណីបទល្មើសនេសាទមួយកន្លែងនិងដកហូតបានកូនត្រីនិងស្បៃមុងអួនជាច្រើនម៉ែត្រទៀតកាលពីព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២០វេលាម៉ោង០៨និង០០នាទីនៅចំណុចក្នុងភូមិសាស្ត្រឃុំមេទឹកស្រុកបាកានខេត្តពោធិសាត់។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាក្នុងកិច្ច ចុះប្រត្តិបត្តិការបង្ក្រាប បទល្មើសនេសានៅក្នុង ភូមិសាស្ត្រខាងលើក ម្លាំងជំនាញចុះរុះរើនិង ដកហូតបានរួមមាន របាំងស្បៃមុង៥ ខ្សែប្រវែង ៧៥០ម៉ែត្រ, លូស្បៃមុង ១០មាត់, របាំងសាច់អួន ៣ខ្សែប្រវែង ៦០០ម៉ែត្រ, ក្បាលបរ ៤គ្រឿង, បង្គោលចំរ៉ឹង ៣៤០ដើម និងលែងកូនត្រីចម្រុះ ៤៥គីឡូក្រាម(ម្ចាស់គេចខ្លួន)។

ក្រោយពីកម្លាំងជំនាញ ចុះរើនិងដកហូតបាន វត្ថុតាងខាងលើត្រូវ កាប់បំផ្លាញព្រម ទាំងបានដុតកំទេច ចោលនៅហ្នឹងកន្លែង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *