ទីតាំងខារ៉ាអូខេ យីហោ(ប៊ីឃ្លឹប) នៅក្នុងក្រុងសែនមនោរម្យ ត្រូវបានសមត្ថកិច្ច ចុះបង្ក្រាបនិង ឃាត់ខ្លួនអ្នកបំរើសេវា ខារ៉ាអូខេជាង១០នាក់

(ខេត្តមណ្ឌលគិរី)៖ សមត្ថកិច្ចចុះបង្ក្រាប ទីតាំងខារ៉ាអូខេ មួយកន្លែងយីហោ ប៊ីឃ្លឹកនិងឃាត់ខ្លួន បានអ្នកបំរើសេវា ខារ៉ាអូខេជាង១០នាក់ ព្រមទាំងដកហូតបាន សម្ភារៈខារ៉ាអូខេបាន មួយចំនួនទៀតក្រោម ការដឹកនាំបញ្ជារ ដោយលោកស្រី ឧត្តមសេនីយត្រី ហួន គឹមហេង ស្នងការរងទទួល ផែនប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន ។

ក្នុងកិច្ចប្រត្តិបត្តិការ ចុះបង្ក្រាបទីតាំងខារ៉ា អូខេខាងលើនេះ ធ្វើឡើងកាលពីយប់ ថ្ងៃទី២៥ខែសីហាឆ្នាំ  ២០២០វេលាម៉ោង០៩ និង៣៥នាទីស្ថិតនៅ ចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

លោកស្រី ឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឱ្យដឹកថា ក្នុងការចុះបង្ក្រាបនេះ កម្លាំងការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងមានចំនួន១២នាក់ បានលបឆ្មក់ចូល បង្រ្កាបជាក់ស្តែង ឃើញមាននារីបំរើ សេវាខារ៉ាអូខេ នៅយីហោ ប៊ីឃ្លីប ចំនួន១៤នាក់  និងរឹបអូសបានសម្ភារ ដែលបំរើឱ្យសេវាខារា អូខេមួយចំនួន។

នៅក្នុងការប្រត្តិបត្តិការ ចុះបង្រ្កាបទីតាំង ខារ៉ាអូខេខាងលើ កម្លាំងសមត្ថកិច្ចបាន ធ្វើការដកហូតសម្ភារៈ បានមួយចំនួនរួមមាន ទី១ថាច់ចុចបទ ចំរៀងចំនួន០៥ គ្រឿង, ទី២-ម៉ៃក្រូហ្វូន ចំនួន០៤គ្រឿង, ទី៣-ក្បាលអ៊ីហ្វិច ចំនួន០៥គ្រឿង និង ទី៤-អំភ្លីចំនួន០៥គ្រឿងហើយ សម្ភារទាំងនេះត្រូវបាន សមត្ថកិច្ច ជំនាញបានដឹក យកមករក្សាទុកនៅ ការិល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាន នគរបាលខេត្ត។

លោកស្រីស្នងកា រងបានឱ្យដឹងបន្ថែមថា ស្របពេលដែល វិបត្តិជំងឺកូវីដ១៩ នៅតែមានវត្តមានក្នុង ប្រទេសកម្ពុជា គ្រប់សេវាកម្មខារ៉ាអូខេ ខ្លឹបកំសាន្តដែលមាន ប្រមូលផ្តុំមនុស្ស ជាច្រើនទាំង អស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវផ្អាកសកម្មភាព ដើម្បីអនុវត្តទៅតាម សារាចរណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការ រីករាលដាលនូវ ជំងឺកូវីដ១៩ក្នុងនោះ ផងដែរមន្ទីរ ទេសចរណ៍បានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ស្រុកបានចុះបិទ បំរាមមិនអនុញ្ញាត ឲ្យបម្រើការ៉ា អូខេឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *