សមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ទីតាំងខារ៉ាអូ ខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី៩៣នាក់

​(ភ្នំពេញ)៖ កម្លាំង​ព្រហ្មទណ្ឌ​កំរិត ​ស្រាល​សហ​ការ​ជាមួយ នឹង​កម្លាំង​អន្តរាគមន៍​ពិសេស ​បាន​ធ្វើការ​ឆ្មក់​ ចូល​ទៅ​បង្ក្រាប​ទី តាំង​ខារ៉ាអូខេ Go18 មួយ​កន្លែង ដែល​មាន​មនុស្ស​ ប្រុស​ស្រី​ចូល​ទៅ​ប្រើ ប្រាស់​ថ្នាំ​ក្រ​វី​ផង និង​ជួញដូរ​គ្រឿងញៀន ​ផង​ចំនួន​៩៣​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​ម៉ោង​១និង១៥នាទីរំលងអធ្រា ត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ តាម​បណ្តោយ​ផ្លូវ​ ២០៦កែងផ្លូវ២១៩ នៅ​ម្តុំ​ផ្សារ​ដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

តាម​ប្រភព​ពី​សមត្ថកិច្ច ​បានអោយ​ដឹង​ថា ដោយ​មាន​បទបញ្ជា ​ដោយ​ផ្ទាល់​ពី​លោក ស្នងការ ឧត្តម ស​ថេ​ត ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​អោយ​កម្លាំង​ ជំនាញ​គ្រប់​ផ្នែក ជា​ពិសេស​លោក​វរសេនីយ៍ឯក ប៊ុ​ន​សត្យា ប្រធាន​ការិយាល័យ​ ព្រហ្មទណ្ឌ​កំរិត​ស្រាល​ អោយធ្វើ​ការ​ស្រាវ​ជ្រាវ ទើប​ឈាន​ទៅ​ដល់​ធ្វើការ ​បង្ក្រាប​នៅ​ទីតាំង​ ខារ៉ាអូខេ​ខាងលើ (​ដែល​ជា​អតីត ឌឹ​ក​ព្រី​វេ​) តែ​បច្ចុប្បន្ន​បែរជា ​បើក​មាន​បង្កប់​ទៅ​ ដោយ​កន្លែង​ប្រើប្រាស់​ នៃ​ថ្នាំ​ក្រ​វី​ទៅ​វិញ ។

ក្នុង​នោះ​សមត្ថកិច្ច​ បញ្ជាក់​ផង​ដែរ​ថា ប្រតិបត្តិការ​ខាង លើនេះ បាន​ឃាត់ខ្លួន​មនុស្ស​ ទាំងអស់​ចំនួន​៩៣​នាក់ ស្រី​៤០នាក់ និង​ប្រុស​៥៣នាក់ ដោយ​ក្នុង​នោះ​ មាន​ទាំង​ខ្មែរ ទាំង​ចិន រួម​ទាំង​បុគ្គលិក ​ដែល​ធ្វើការ​ ក្នុង​ខារ៉ាអូខេ​ផង​ដែរ​។ ចំណែកឯ​រថយន្ត​វិញ ​មាន​គ្រប់​ប្រភេទ​ចំនួន ​១៨គ្រឿង ថ្នាំ​ញៀន​ជា​ច្រើន ​កញ្ចប់ រួម​ទាំង​ដប​ក្រ​វី និង​ថ្នាំ​ក្រ​វី​ជា​ច្រើន​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ប្រុស ​ស្រី​ទាំង​៩៣​នាក់ ដែល​ត្រូវ​សមត្ថកិច្ច ​ឃាត់ខ្លួន​បាន​ទាំងអស់​ខាង លើនេះ ត្រូវ​បាន​កម្លាំង​ជំនាញ ​ធ្វើការ​ដឹក​បញ្ជូន​ន​ទៅ​កាន់ ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ ទៅ​តាម​នីតិវិធី ​ផ្លូវច្បាប់​ហើយ​។

គួរ​បញ្ជាក់​ថា ទីតាំង​ខារ៉ាអូខេ​ខាងលើ​ នេះ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ ​បិទ​ម្តង​រួច​មក​ហើយ ព្រោះតែ​មិន​ ស្តាប់​តាម​ការ​ណែនាំ ​របស់​រាជរដ្ឋាភិបាល ដែល​បានឱ្យ​ម្ចាស់ ​ទីតាំង​ធ្វើ​កិច្ចសន្យា​ផ្លាស់ ​ប្តូរ​ពី​ខារ៉ាអូខេ​ទៅ​ជា​ភោជនីយ ដ្ឋានវិញ ហើយ​ម្ចាស់​ទីតាំង​ក៏​បាន ​សុំ​ច្បាប់​កែប្រែ​ពី​ខារ៉ាអូខេ​ ទៅ​បើក​ជា​ភោជនីយដ្ឋាន  Go18 ប៉ុន្តែ​ស្រាប់ តែលើកនេះ នៅ​តែ​បើក​ ខារ៉ាអូខេ​ដដែល ថែម​ទាំង​មាន ការជួញដូរគ្រឿង ញៀនជាច្រើនកញ្ចប់ និង​ប្រើប្រាស់ ​ថ្នាំ​ក្រ​វី​ទៀត​ផង​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *