(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ជាប់ គុក១០ឆ្នាំហើយចេញ មកវិញមិនរៀងសាហាវ លើសដើមមិន ខ្លាចញញើតអ្នកណាឡើយ ចំពោះក្រុមគ្រួសារ បងប្អូននិងម្តាយ អ្នកជិតខាងហ៊ាន គំរាមថានិង សម្លាប់បងថ្លៃដោយ សារស៊ូទ្រាំនិងអំពើពាល របស់ប្អូនថ្លៃពុំបានក៏ ដាក់ពាក្យប្តឹងឲ្យអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក មង្គលបូរីចុះមក ចាប់ខ្លួនបានភ្លាម នៅវេលាម៉ោង៤រសៀល ថ្ងៃទី ៨ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិតាអ៊ិន២ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ងួន ភិរម្យ បានបញ្ជាក់ឲ្យដឹងទៀតថា តាមបណ្តឹងរបស់ ជនរងគ្រោះឈ្មោះ ស្វាង សាក់ ភេទ ប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិតាអ៊ិន២ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថាជន សង្ស័យជាប្អូនថ្លៃ ធ្លាប់ជាប់គុក១០ឆ្នាំ មកហើយក្នុងករណីសម្លាប់ ឪពុកឯងពេល ចេញពីគុកវិញហាក់ ក្លាយទៅជាមនុស្ស មានចរិកកាចសាហាវ មិនខ្លាចញញើតអ្នក ណាឡើយនៅថ្ងៃ កើតហេតុ ខ្លួនបានទៅកាប់ ដើមដូងជ្រាកធ្វើឈើ ពេលកំពុងកាប់ដើមដូង ស្រាប់តែជនសង្ស័យ ទាញកាំបិត ដេញកាប់មកលើខ្លួន ដោយរត់ទាន់រួចស្រែក ឲ្យអ្នកជិតខាងជួយពេល នោះជនសង្ស័យថា និងប៉ងសម្លាប់ឲ្យ បានដោយខ្លួនខ្លាចក៏បាន មកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធ ហត្ថឲ្យចុះមកឃាត់ខ្លួនតែម្តងហើយបានបញ្ជូនទាំង វត្ថុតាងមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ជនសង្ស័យ មានឈ្មោះ ហីហ៊ីន ភេទ ប្រុស អាយុ ៤១ឆ្នាំភូមិឃុំកើតហេតុ ខាងលើនិងដក ហូតសម្ភារៈរួមមានពូថៅដងដែក ប្រវែង ៧៤ស.ម ចំនួន ១ដើមដំបងឈើជំពាម ប្រវែង ៦២ស.ម១ដើមដំបងឈើជ្រុង ប្រវែង ៧៣ស.ម ចំនួន ១ដើម ដែកភ្លៅរទេះ ប្រវែង ៧៤ស.ម ចំនួន ១ដើម ដែកសរសៃចុងស្រួច ប្រវែង ២៥ស.ម ចំនួន ១ដើម ញញួរ ប្រវែង ៣២ស.ម ចំនួន ១ដើម ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនពិតជាប៉ង ធ្វើឃាតបងថ្លៃដូចការ ចោទប្រកាន់របស់ជនរង គ្រោះពិតប្រាកដមែនដោយ ផ្អែកលើចម្លើយសារភាពរបស់ ជនសង្ស័យឃើញថា មានតម្រុយពិរុទ្ធភាពនៃ បទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាច ត្រូវចោទពីបទ គម្រាមកំហែងថាសម្លាប់ កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្ត បានកសាងសំណុំ រឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕