(ខេត្តបន្ទាយមានជ័យ)៖ យុវជន១ក្រុមវ័យក្មេងៗ មិនគិតនាំគ្នារកសីុគិត តែពីផ្តុំក្បាលគ្នាជក់ថ្នាំញៀន យ៉ាងអាណាធិបតេយ្យ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោកវរ សេវីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុងបានចុះ បង្រ្កាបបានចំនួន៨នាក់ នៅវេលាម៉ោង២ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូឡាក់គី ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយលោកបានកសាង សំណុំរឿងបញ្ជូនមក ទីបញ្ជាការកងរាជ អាវុធហត្ថខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ក្នុងការបង្ក្រាបបាន យុវជនកំពុងផ្តុំក្បាល គ្នាជក់នោះនៅ ពេលកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុង ភូមិសាស្រ្តក្រុងប៉ោយប៉ែត លុះល្បាតដល់ចំណុចខាងលើ ក៏បានប្រទះឃើញយុវជន ១ក្រុម កំពុងប្រមូលផ្តុំគ្នាជក់ ថ្នាំញៀនយ៉ាងសកម្ម ហើយបានធ្វើការឃាត់ ខ្លួនបានចំនួន៨នាក់១ឈ្មោះ ផូ វាសនា ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ ២ឈ្មោះ ព្រេក សារ៉ុម ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកក្លិបកំសាន្តស្តា រស៊ីធី៣ឈ្មោះ ណន ចាន់ថា ភេទ ប្រុស អាយុ ៣៧ឆ្នាំមុខរបរ កម្មករ ៤ឈ្មោះ ឃឿន ឌីភព ភេទ ប្រុស អាយុ ១៦ឆ្នាំមុខរបរ លក់បាយ ៥ឈ្មោះ តាំង ណារិទ្ធ ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងដេរ ៦ឈ្មោះ រ៉ា លី ហៅ ប៉ាវហ៊ឺ ភេទ ប្រុស អាយុ ២៨ឆ្នាំមុខរបរ កម្មករ ៧ឈ្មោះ សៅ រ៉េង ហៅ កេន ភេទ ប្រុស អាយុ ២៧ឆ្នាំមុខរបរ កម្មករ ៨ឈ្មោះ ឡាច ប្រុស ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ ទាំង៨នាក់រស់នឡបណ្តោះអាសន្ន ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូត វត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេ តាមីនទឹកកក ចំនួន៤កូនថង់ ស្មើ ១.២៦ក្រាមទូរស័ព្ទដៃ ចំនួន៣គ្រឿងនាឡិកាដៃ ចំនួន ១គ្រឿង។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើស គ្រឿងញៀន បានបន្ថែមថាក្រោយ ធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុ ញៀនពិតប្រាកដមែន ជាយូខែកន្លងមកហើយ។
យោងតាមចម្លើយសារភាព និង ការធ្វើតេស្តរក សារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាង សំណុំរឿងបញ្ជូនជន សង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕