(ខេត្តកែប)៖ លោកប្រធានក្រុម ប្រឹក្សាភិបាលនៃវេទិកា សម័្ពន្ធសង្គមស៊ីវិល បានលើកឡើងថា សង្គមស៊ីវិលមានតួនាទី សំខាន់ណាស់ក្នុងការ ចូលរួមធ្វើឲ្យសង្គមជាតិ អភិវឌ្ឍន៍រីកចម្រើន ហើយសង្គមស៊ីវិល ជាទិសដៅចម្បងក្នុង កិច្ចការអភិវឌ្ឍន៍ប្រទេស ជាតិប្រកបដោយជីរភាព។
ការលើកឡើង បែបនេះនៅក្នុងវេទិការ សន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយនឹងអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តកែប ក្រោមប្រធានបទ “ការពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងអង្គការ សង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបាន ក្របខណ្ឌ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា” នៅព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ក្រោមការអញ្ជើញចូលរួម ពីសំណាក់លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និង លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាភិបាលនៃ វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅសាលប្រជុំ សាលាខេត្តកែប។
លោកប្រធានបាន បញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្ពុជាមាន ការរីកម្រើនស្ទើរគ្រប់វិស័យ ហើយជារៀងរាល់ឆ្នាំកម្ពុជា រក្សាកំណើនសេដ្ឋកិច្ចរបស់ ខ្លួនក្នុងរង្វង់៧% ធ្វើឲ្យកម្ពុជាងើបផុត ពីប្រទេសក្រីក្រក្លាយ ទៅជាប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតទាប ហើយចក្ខុវិស័យរបស់រាជ រដ្ឋាភិបាលនឹងធ្វើឲ្យកម្ពុ ជាក្លាយជាប្រទេសមាន ប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០។
សមទ្ធិផលជាច្រើន ដែលបានកើតឡើងក្រោម កិច្ចដឹកនាំដ៏ត្រឹមត្រូវ និងវៃឆ្លាតរបស់ប្រមុខ រាជរដ្ឋាភិបាលដែល មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ទៀតថា សង្គមស៊ីវិល បច្ចុប្បន្នបាននឹងកំពុង ចូលរួមចំណែកក្នុង ការអនុវត្តគោលការណ៍ ទាំង១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយជីរភាពកម្ពុជា ២០១៦-២០៣០ មានដូចជា៖ ១.បញ្ចប់ភាពក្រីក្រ,២.គ្រោះអត់ឃ្លានស្មើសូន្យ,៣. សុខភាពនិសុខុមាល ភាពមាំមួន,៤.ការអប់រំប្រកបដោយគុណភាព,៥.សមភាពយេនឌ័រ,៦. ទឹកស្អាតនិងអនាម័យ ,៧. ថាមពលដែលមានតម្លៃសមរម្យ,៨. ការងារសមរម្យនិង កំណើនសេដ្ឋកិច្ច,៩.ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ, ១០.កាត់បន្ថយវិសមភាព, ១១.ទីក្រុងនិងសហគមន៍ ប្រកបដោយចីរភាព, ១២. ការប្រើប្រាស់និងការ ផលិតប្រកបដោយ ភាពទទួលខុសត្រូវ, ១៣. សកម្មភាពបរិស្ថាន,១៤. ជីវិតក្រោមទឹក,១៥.ជីវិតលើដី,១៦.សន្តិភាពយុត្តិធម៌ និងស្ថាប័នរឹងមាំ, ១៧.ភាពជាដៃគូដើម្បី សម្រេចគោលដៅ និង១៨ កម្ពុជាគ្មានគ្រាប់មីននិងសំណល់ ជាតិផ្ទុះពីសង្ក្រាម។
លោករដ្ឋលេខាធិការ បានស្នើដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ចួលរួមសហការជាមួយ អង្គការសង្គមស៊ីវិល ឲ្យបានល្អ ដើម្បីបន្តសម្រេចបាន នូវលទ្ធផលប្រើសើរតាម គោលដៅទាំង១៨ខាងលើនេះ ហើយលោកក៏បានអំពាវនាវ ឲ្យអង្គការ សមាគម សហជីព និងសហគមន៍ ត្រូវបន្តគោរពច្បាប់ របស់កម្ពុជា និងធ្វើតាមការណែ នាំរបស់រាជរដ្ឋភិបាល កម្ពុជា។
សូមបញ្ជាក់ថា យោងតាមប្រសាសន៍របស់ លោក កែន សត្ថា អភិបាលខេត្តកែប បានឲ្យដឹងថា ការអភិវឌ្ឍប្រទេស ពិសេសខេត្ត គឺមិនអាចកាត់ផ្តាច់ ពីវិស័យឯកជនដែរ ក្នុងនោះមានអង្គការសង្គម សីុវិលផងដែរ។
ចំពោះអត្រាភាពក្រីក្រ ក្នុងខេត្តកែបសម្រេចបាន ប្រែប្រួលយ៉ាងខ្លាំង ពី១៤.៣៧% នៅឆ្នាំ២០១៥ ចុះ មកត្រឹម ៤,៤៣% នៅឆ្នាំ ២០១៩ សមិទ្ធិផលដ៏ធំធេងនេះ ដែលខេត្តកែបសម្រេច បានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺដោយមានការខិត ខំរបស់ថ្នាក់ដឹកនាំខេត្ត ដោយមានការចង្អុល បង្ហាញពីប្រមុខរាជរដ្ឋាភិបាល និងមានការចូល រួមពីអង្គការសង្គមសីុវិល សមាគម សហជីព និងសហគមន៍ផងដែរ។
លោកអភិបាលខេត្តបាន បញ្ជាក់ទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តកែប សូមស្វាគមន៍យ៉ាង កក់ក្តៅចំពោះ អង្គការសង្គមសីុវិល សមាគម សហជីព និងសហគមន៍នានា ដែលមានបំណង ធ្វើប្រតិបតិ្តការ និងធ្វើការអភិវឌ្ឍ នៅខេត្តកែប៕ ដោយលោក សេង ណារិទ្ធ