(ខេត្តរតនគិរី)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេច គិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៩ បានអញ្ជើញ ចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋនៅ ស្រុកលំផាត់ខេត្តរតនគិរី ដែលទទួលរងគ្រោះដោយ ទឹកជំនន់ទន្កេ ស្រែពកកំពុងលិច លង់ភូមិដ្ឋាន ស្រែចំការនៅក្នុងឃុំ ចំនួន២របស់ស្រុក ខាងលើនេះ។
ឯកឧត្តម ថង សាវុនអភិបាល ខេត្តរតនគិរី បានគោរពរាយការណ៍ ជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា ដោយមានភ្លៀងធ្លាក់ជាប់ៗ គ្នាក្នុងរយះពេលប៉ុន្មានថ្ងៃ នេះជាហេតុបណ្តាល អោយទឹកទន្លេស្រែពកហក់ ឡើងយ៉ាងខ្លាំង គិតត្រឹមថ្ងៃទី៩ នេះកម្ពស់ទឹកបាន ឡើងបានឡើងដល់ ១៤ម៉ែត្រខណៈដែលកម្រិត ប្រកាសអាសន្នត្រឹម១២,៥០ ។
កម្រិតកម្ពស់ទឹកនេះ បានធ្វើអោយ ភូមិដ្ឋាន ស្រែ ចំការប្រជាពលរដ្ឋក្នុង ឃុំចំនួន២គឺឃុំសេដា និងឃុំជ័យ ឧត្តមរងផលប៉ះ ពាល់លិចលុងយ៉ាង លឿនបំផុត។
ឯកឧ្តម ថង សាវុន បន្តថា ក្នុងសភាពការណ៍ ដ៏អាក្រក់នេះ អាជ្ញាធរខេត្តនិង អាជ្ញាធរស្រុកបានប្រើ ប្រាស់កម្លាំងសរុប មធ្យោបាយសរុប ចេញអន្តរាគមន៍ ជួយប្រជាពលរដ្ឋភ្លាមៗ ដោយធ្វើការជន្លៀស ប្រជាពលរដ្ឋមកទីទួលសុវ ត្តិភាពបានទាន់ ពេលវេលា។
តែជាអកុសល់ក្មេង ស្រីអាយុ១៥ម្នាក់ បានស្លាប់ខណៈដែលទូកក្រុមគ្រួសារ របស់ខ្លួនបានលិចពេល ដឹកជញ្ជួនសម្ភារៈ មកទីទួលសុវត្តិភាព។
មានប្រសាសន៍សំណេះ សំណាលជាមួយពុកម៉ែ បងប្អូនប្រជា ពលរដ្ឋដែលនៅទីទួល សុវត្តិភាពប្រ មាណជាង៥០០គ្រួសារ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បាននាំមកនូវ ប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខ ពីសំណាក់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតជូនចំពោះប្រជា ពលរដ្ឋរងគ្រោះទាំងអស់ ជាក់
ស្តែងគ្រាន់តែទទួល បានព័ត៌មានពីគ្រោះ មហន្តរាយធម្មជាតិនេះភ្លាម សម្តេចទាំងពីរបាន បញ្ជាអោយ រូបឯកឧត្តម ចុះជួយអន្តរាគមន៍ ព្រមទាំងនាំគ្រឿងឧបភោគ បរិភោគរបស់កាកបាទក្រហម កម្ពុជាមកធ្វើ ការចែកជូនបឋមដល់ គ្រប់គ្រួសារដែលទទួលរង ផលប៉ះពាល់ដោយគ្រោះ មហន្តរាយទឹកជនន់ ក្នុងស្រុកលំផាត់ នាពេលនេះដើម្បី សម្រួលការលំបាកក្នុង គ្រានេះផងដែរ។
ឯកឧត្តម គន់ គីម បានក្រើនរំលឹក ដល់អាជ្ញាធរខេត្តរតនគិរី ព្រមទាំងមន្ត្រីនៅក្នុង ខេត្តទាំងអស់ ត្រូវយកចិត្តទុកចុះជួយ និងស្រាយបញ្ហាជូន ប្រជាពលរដ្ឋរងគ្រោះ នាពេកនេះដោយឯកឧត្តម បានរំលឹកនូវប្រសាសន៍ បស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយលើការងារ ដោះស្រាយលើបញ្ហា គ្រោះមហន្តរាយដោយ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុក ដាក់ខ្ពស់បំផុតចំពោះ សុខទុក្ខរបស់ប្រជា ពលរដ្ឋ ជាពិសេសតែងតែ ជំរុញមន្ត្រីឱ្យទាំងអស់ដោះ ស្រាយរាល់បញ្ហាឱ្យ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម សង្កត់ធ្ងន់ថា សុខទុក្ខរបស់ប្រជាពល រដ្ឋជាសុខទុក្ខរបស់ រាជរដ្ឋាភិបាល ជាសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ដូច្នេះយើងជាមន្ត្រី បម្រើប្រជាពលរដ្ឋ ជាភ្នែក ជាច្រមុះរបស់សម្តេចនៅ តាមបណ្តាខេត្តនេះ យើងត្រូវតែយក ចិត្តទុកដាក់ខ្ពស់ចំ ពោះប្រជាពលរដ្ឋ ជាពិសេសពេល គាត់ជួបគ្រោះ មហន្តរាយធម្មជាតិ ផ្សេងៗ យើងត្រូវចុះឱ្យដល់ កន្លែងកើតហេតុរិះរក វិធីជួយសង្គ្រោះ ឬជួយដោះស្រាយ បញ្ហាដែលជួបប្រទះ នោះអោយខាងតែបាន។
នៅក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានប្រគល់អំណោយ មនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជារួមមាន មី៣២០កេស ឃីត៥០០ កញ្ចប់ក្នុងនោះមាន មុង ភួយ ក្រម៉ា ត្រីខ ៥០០យួរ តង់១៥០ ដុំនិងតង់តម្លើង៥ ជូនដល់អាជ្ញាធរ ខេត្ត-ស្រុក សម្រាប់បែងចែកជូន ប្រជាពលរដ្ឋរងគ្រោះ តាមការជាក់ស្តែង។
ដោយឡែកខាសាកាក បាទក្រហមខេត្តក៏បាន នាំយកអំណោយ មនុស្សធម៌ផ្តល់ជូន អាជ្ញាធរស្រុកលំផាត់មាន មី២០០កេស ត្រីខ២០០យួរ កៅស៊ូតង់៤គុណ៥ (៥០ដុំ) តង់៤គុណ៥០ (១០ដុំ)និង អំណោយរបស់ សាលាខេត្តរួមមាន មី២០០កេសនិងត្រីខ២០០ កេសក៏ត្រូវបានផ្តល់ជូននា ពេលនេះផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងពីរឃុំគឺឃុំ សេដានិងឃុំជ័យឧត្តម ដែលទទួលរង គ្រោះដោយជំនន់ ទន្លេស្រែពកនាពេល នេះមានចំនួន ១.៥៤៩ គ្រួសារស្មើនឹងចំ នួនមនុស្ស ៦.១២៥នាក់៕