(ខេត្តកំពត)៖ អំឡុងពេលមានភ្លៀងធ្លាក់ជាប់ៗគ្នា គេសង្កេតឃើញភូមិ សាស្ត្រខេត្តកំពតខ្លះ បង្កភាពលិចលង់ ប៉ុន្តែពុំមានសភាព ធ្ងន់ធ្ងរដូចបណ្តាខេត្ត មួយចំនួននោះទេ។
តាមសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋ ក្នុងខេត្តកំពត បាននិយាយថា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីមាន ភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃបានធ្វើឲ្យ តំបន់ភូមិសាស្ត្រមួយចំនួន ក្នុងខេត្តកំពត មានភាពលិច លង់មួយអន្លើ ហើយចំណុចដែលកំពុង ប្រឈមនឹងការលិច លង់នោះ គឺភាគច្រើនក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ ដូចជាឃុំព្រៃឃ្មុំ និងឃុំកំពង់គ្រែង នៃស្រុកទឹកឈូ។
សេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា ការលិចលង់នៅ តាមភូមិសាស្ត្រខាងលើ បណ្តាលមកពីកម្ពស់ ទឹកភ្លៀងឡើងខ្លាំង ទើបទំនប់វារីអគ្គិសនី កំចាយត្រូវបង្ខំចិត្តបើកទ្វារ ទឹកបង្ហូរចូលព្រែកកំពង់បាយ ទើបធ្វើឲ្យភូមិសាស្ត្រ ដែលស្ថិតនៅតាមមាត់ព្រែក ត្រូវទឹកជន់លិចមួយអន្លើ ហើយដងផ្លូវ និងលំនៅដ្ឋាននៅ ចំណុចនោះត្រូវទឹក លិចមួយអន្លើផងដែរ។
ចំពោះបញ្ហាដោយ សារគ្រោះធម្មជាតិខាង លើនេះ គេសង្កេតឃើញអាជ្ញាធ រគ្រប់គ្រងគោះមហន្តរាយ ក្នុងខេត្តកំពត ពិសេសសមត្ថកិច្ច បាននិងកំពុងចុះ ត្រួតពិនិត្យមើលស្ថានភាពទឹក រកវិធានការទប់ទល់ ដើម្បីសង្គ្រោះ និងឆ្លើយតបឲ្យបាន ទាន់ពេលវេលាដល់ ប្រជាពលរដ្ឋដែលកំពុង លិចលង់ផ្ទះសំបែង។សូមជម្រាបថា យោងតាមសេចក្តី ជូនដំណឹង ស្តីពីស្ថានភាព អាកាសធាតុ គឺភ្លៀងនៅតែបន្តធ្លាក់ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋដែល រស់នៅគ្រប់តំបន់ ភូមិសាស្ត្រខេត្តកំពត ត្រូវបង្កើនភាពប្រុង ប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសអ្នករស់ នៅតាមតំបន់វាលទំនាប និងដងព្រែកជាដើម៕ ដោយលោក សេង ណារិទ្ធ