(ខេត្តកណ្តាល)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃ អធិការនគរបាល ស្រុកអង្គស្នួល សហការជាមួយនិង កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលក្រាំងម្កាក់បានចុះ បង្ក្រាបករណីជួនដូរនិង ប្រើប្រាស់ គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនជន សង្ស័យបាន១នាក់ ក្នុងចំណោមបក្ខពួក មានគ្នា៣នាក់និងបាន រត់គេចបាត់ ហេតុការនេះធ្វើឡើង ទាំងកណ្តាលថ្ងៃត្រង់ នាថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១២និង២០នាទី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល។
លោកវរសេនិយ៍ឯក មានសំណាង អធិការស្រុកអង្គស្នួល បានប្រាប់អ្នកយកព័ត៌មាន យើងអោយដឹថា ជនសង្ស័យមានគ្នា ចំនួន៣នាក់បាន ម្តុំគ្នាជក់គ្រឿងញៀន ហើយត្រូវបានកម្លាំង ជំនាញឃាត់ខ្លួនបាន១ នាក់និង២នាក់ទៀត ទំនងជាបានដឹងខ្លួន និងបានរត់គេចខ្លួន បាត់តែម្តងទៅ។
លោកអធិការបាន អោយដឹងទៀតថា ជនសង្ស័យ១នាក់ដែល កន្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះ សែម ចិត្រ ហៅ អាប្រុស ភេទប្រុសអាយ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ បច្ចុប្បន្នក្នុងភូមិរការឃុំ រការស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មុខសញ្ញាចែកចាយ គ្រឿងញៀនត្រូវ បានកម្លាំងជំនាញ ឃាត់ខ្លួនបាន នៅនិងកន្លែង។
ក្រោយពីបានសាក សួរទើបដឹងថាជន សង្ស័យ២នាក់ដែល បានរត់គេចខ្លួន នោះទី១ឈ្មោះ ស៊ូ សុផានិត ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត សព្វថ្ងៃស្នាក់នៅភូមិ ប្រាំបីមុមឃុំ ក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកផ្តល់ទីតាំង កន្លែងចែកចាយ គ្រឿងញៀន និងទី២ឈ្មោះសុខ ធឿន ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិរការ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខសញ្ញាអ្នក ប្រើប្រាស់ គ្រឿងញៀននិងបាន គេចខ្លួនបាត់។
កម្លាំងជំនាញរឹបអូស បានវត្ថុរួមមាន ម្សៅក្រាមពណ៌ សថ្លាសង្ស័យថ្នាំញៀន ប្រភេទយ៉ាម៉ាទឺកកក ចំនួន០៣កញ្ចប់ មានធំ០២កញ្ចប់ និងមធ្យម,០១ កញ្ចប់ ទូរសព្ទ័ដៃម៉ាកសាំសុង ចំនួន០១គ្រឿង និងឧបករណ៏ ប្រើប្រាស់ព្រមទាំង សម្ភារះថង់វេចខ្ចប់ ថ្នាំញៀនមួយចំនួនទៀត។
លោក មាន សំណាង បានអោយដឹង បន្តថាជនសង្ស័យឈ្មោះ សែម ចិត្រ ហៅអាប្រុស បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ថ្នាំញៀន ទាំងនេះពិតជា របស់ខ្លួនពិតប្រាកដ មែនហើយថ្នាំញៀន ទាំងនេះ ខ្លួនបានទិញពី មនុស្សប្រុស អាយុប្រហែលជាង ៣០ឆ្នាំ មិនស្គាល់ឈ្មោះ នៅម្តុំផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយខ្លួនបាន ទិញម្តងៗអស់ ចំនួន៥០០០០០ រៀល (ហាសឹបមុឹនរៀល) ដើម្បីយកមក រំលែកនិងលក់បន្ត។
បច្ចុប្បន្នជន សង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នាំយកមកអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការ នគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕