(ខេត្តក្រចេះ)៖ កម្លាំងកងអាវុធហត្ថ ខេត្តក្រចេះចុះបង្ក្រាប ករណីគ្រឿងញៀនមួយ កន្លែងដោយមានការ សម្របសម្រួលពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត ព្រមទាំងឃាត់បានខ្លួនជន សង្ស័យបានចំនួន៧នាក់ ហេតុការណ៍នេះធ្វើ ឡើងកាលពីរសៀល ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១៥និង១០នាទី ស្ថិតនៅចំណុច ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានអោយ ដឹងថាជនសង្ស័យទាំង ៧នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ ឈាង ផូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិមាត់ពន្លា ឃុំក្រដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ឈ្មោះ ដេត ប៊ុនណារ៉ាត់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអម្ពិល ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ, ឈ្មោះ មុត ដាវ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ, ឈ្មោះ ណា សៀត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចាម រស់នៅភូមិវេវ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ, ឈ្មោះ ឯម ដាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ, ឈ្មោះ ហ៊ុន ហេន ភេទស្រី អាយុ១៥ឆ្នាំរស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ និងឈ្មោះ មីន សុខដា ភេទស្រី អាយុ ២៥ឆ្នាំរស់នៅភូមិជ្នីក ឃុំជ្នីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងនោះកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមានម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន ០៤កញ្ចប់, កូនថង់សម្រាប់ខ្ចប់ គ្រឿងញៀនមួយចំនួន, ដែកឆាបមុខ ៣ចំនួន០១, កាំភ្លើងកែច្នៃចំនួន ០៣ដើម, ស្លាបព្រាជ័រសម្រាប់ ច្រកគ្រឿងញៀន ចំនួន០២, ទូរស័ព្ទចំនួន ០២គ្រឿង, ដាវ ០១ដើម, កន្រ្តៃ០២, ញញួរ០១, ពូថៅ០១, ដែកកេះ០៨, គ្រាប់កង់០១ប្រអប់, សម្ភារៈសម្រាប់ប្រើប្រាស់ មួយចំនួន, ម៉ូតូចំនួន ០៦គ្រឿង, ម្សៅពណ៌ស១កូនប្រអប់ សង្ស័យជាសារ ធាតុញៀន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ នៃកងរាជអាវុធហត្ថ ខេត្តក្រចេះកសាង នុំរឿងបញ្ជូនទៅ កាន់តុលាការខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។