(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងនគរបាល ក្រុងបាត់ដំបងសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលវត្តគរ បានចុះធ្វើការឃាតខ្លួន ជនសង្ស័យម្នាក់ក្នុងករណី ប៉ុនប៉ងរំលោភ លើអនិ តិជនម្នាក់ តែមិនបានសម្រេច យោងតាមពាក្យ បណ្តឹងសាច់ញាតិ ជនរងគ្រោះកាល ពីព្រឹកទី០៩ខែសីហាឆ្នាំ ២០១៩វេលាម៉ោង១១ និង៤០នាទីនៅចំណុច ក្រុមទី០៤ស្ថិតក្នុងភូមិ ដំណាក់ហ្លួងសង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបងង។
សមត្ថកិច្ចបានអោយដឹង ថាជនសង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនមាន ឈ្មោះតក់ទិត្យះហៅបូរី ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិ ហៃសាន្តឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ចំណែកជនរង្គ្រោះ មានឈ្មោះ ហ ប ផ ភេទស្រីអាយុ១៣ឆ្នាំ ជាជនជាតិខ្មែររស់នៅ ក្នុងភូមិសង្កាត់កើត ហេតុខាងលើ។
សមត្ថកិច្ចបានអោយដឹង ទៀតថាហេតុការណ៍ នេះបង្ករឡើងដោយជន សង្ស័យនិងបានលួង លោមជនរងគ្រោះ អោយមកយកនុំប័ុង ប្រហិតនិងថាអោយ លុយចំនួន២ពាន់រៀលនិង ៣ពាន់រៀលព្រមទាំង នាំជនរងគ្រោះ ដល់ព្រៃស្ងាត់ជនសង្ស័យ បានធ្វើសកម្មភាពសំរាត ខោជនរងគ្រោះបម្រុង រំលោភតែមិនបាន សម្រេចដោយជនរង គ្រោះបានរត់គេចទាន់ ពេលវេលានិងបានប្រាប់ សាច់ញាតិមកដាក់ ពាក្យបណ្តឹងដើម្បីអោ យចាប់ខ្លួនជន សង្ស័យតែម្តងទៅ។
បច្ចប្បន្នជនសង្ស័យត្រូវ បានកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួននាំមក កាន់អធិការរដ្ឋាន សាកសួរបន្ថែមនិង កសាងសុំនុំរឿងបញ្ជូន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់៕