(ខេត្តបន្ទាយមានជ័យ)៖ រយៈ២ថ្ងៃពេញ ព្រឹក ថ្ងៃទី១២និងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩នេះនៅសាល ប្រជុំសាលាខេត្ត បានបើកវគ្គបណ្តុះបណ្តាល ច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន ដល់ឃុំ សង្កាត់ និងនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលក្នុង មូលដ្ឋានដោយមានការ ចូលរួមមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ លោកឧត្តមសេនីយ៍ឯក ឡាយគឹមលី អគ្គរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយក ខុទ្ទការល័យ ឧបនាយរដ្ឋ មន្ត្រីកែគឹមយ៉ាន លោកអ៊ុរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងសិក្ខាកាមចូល រួមចំនួន២០០នាក់ មកពីទូទាំងខេត្ត។
ក្នុងសិក្ខាសាលានោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ ថាក្នុងពិធីសិក្ខាសាលា នោះមានប្រធានបទ៤ ចំណុចមកសិក្សា ចំណុច១សភាពការណ៍ សព្វថ្ងៃរបស់គ្រឿងញៀន ២ផលប៉ះពាល់របស់គ្រឿង ញៀន ៣ការដាក់ ទោសអ្នកប្រើប្រាស់ គ្រឿងញៀន ៤វិធានការទប់ស្កាត់ការ ធ្វើចរាចរណ៍របស់ គ្រឿងញៀន។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាគ្រឿង ញៀនជាបញ្ហាកង្វល់ របស់មនុស្សជាតិអ្នក ប្រើប្រាស់គ្រឿង ញៀនជះឥទ្ធិពល ដល់ប្រព័ន្ធសរសៃ ប្រសាទយ៉ាងខ្លាំង កុុនងនោះមានក្មេង ទំនើងដែលបង្កភាព អសន្តិសុខ សណ្តាប់ សាធារណៈ ដូច ជាការ បង្ហោះ ម៉ូតូ បង្កចលាចល នៅក្នុងមូលដ្ឋានបញ្ហា គ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលចុងក្រោយនេះ បង្កឲ្យការបាត់បង់ អាយុជីវិតប្រជាពលរដ្ឋ កើនឡើងគួរឲ្យ ព្រួយបារម្ភ។
លោកបញ្ជាក់ឲ្យដឹងទៀត ថាផលប៉ះពាល់ពីការប្រើ ប្រាស់គ្រឿងញៀនធ្វើឲ្យ ខូចនូវប្រព័ន្ធសរសៃប្រសាទ ខូចអនាគត បាត់បង់ការសិក្សា និងក្លាយទៅជាមនុស្ស ហ៊ានប្រព្រឹត្តនូវបទល្មើស គ្រប់យ៉ាង ហ៊ាន លួចទ្រព្យសម្បត្តិ ឪពុកម្តាយ ប្រើអំពើហឹង្សា ក្នុងគ្រួសារ និងឈានទៅប្រព្រឹត្ត អំពើលួចទ្រព្យ សម្បត្តិអ្នកដទៃជាដើម។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាពួកឧក្រិដ្ឋ ជនជួញដូគ្រឿងញៀន សព្វថ្ងៃនេះកំពុងធ្វើ សកម្មភាព បញ្ជ្រាបគ្រឿងញៀន នៅតាម ឃុំ សង្កាត់ មូលដ្ឋាន នៅតាមសហគមន៍ នៅតាមការស៊ីណូ កន្លែង ក្លឹប កំសាន្ត ផ្ទះសំណាក់ សណ្ឋាគារ គ្គ្រឹៈស្ថានពិសេសដល់ ស្រទាប់យុវវ័យ សិស្សានុសិស្ស តាមសាលារៀន អនុវិទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ រហូតដល់គ្រឹះស្ថានសិក្សា និងឧត្តមសិក្សាផងដែរ ។
ក្នុងនោះលោក ឡាយ គឹមលី បានមានប្រសាសន៍ ថាគ្រឿងញៀនគឺជា សារធាតុញៀនដែលបាន កើតពី ធម្មជាតិនៅក្នុងស្លឹក ដើម ឫស ផ្លែនៃរុក្ខជាតិ ដូចជាជ័រអាភៀន ស្លឹកកូការ ស្លឹក ត្រួយ ផ្កា របស់កញ្ឆារុក្ខ ជាតិអំបូរដើម ដំបងយក្ស និងផ្សិតខ្លះទៀត។
គ្រឿងញៀនគេអាច យកទៅធ្វើជាឱស ថបូរាណសំរាប់ព្យាបាល មនុស្សឬសត្វបាន។ លោកបានបញ្ជាក់ឲ្យដឹង ទៀតថាដោយសារ គ្រឿងញៀនវាមានឥទ្ធិពល ខ្លាំងកាលណាបានប្រើ ប្រាស់គ្រឿងនេះ ធ្វើឲ្យមនុស្សឆ្កួតទើបរាជរដ្ឋាភិ បាលបង្កើតអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ១៩៩៥ដែលមាន សម្តេចតេជោហ៊ុនសែន ជាប្រធាន។
ក្នុងនោះលោកបានឲ្យ នគរបាល អាវុធហត្ថ យោធា ឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគបាល រដ្ឋបាលចូលរួម ច្បាប់ការត្រួតពិនិត្យ គ្រឿងញៀននេះ និងធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនិង សិស្សានុសិស្សឲ្យ បានយល់ដឹងហើយនាំគ្នា ចូលរួមទប់ស្កាត់ស្តីពីការ ប្រើប្រាស់គ្រឿងញៀន ដើម្បីការពារអាយុជីវិត ខ្លួនឯង និងអាយុជីវិតអ្នក ដទៃផងដែរ៕