(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី ១០ខែកក្កដា ឆ្នាំ ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត បានដឹកនាំកិច្ច ប្រជុំស្ដីពីការជំរុញ លើការងាររៀប ចំសណ្ដាប់ធ្នាប់ សោភ័ណភាពនិង អានាម័យបរិស្ថាន ក្រុងកំពតដើម្បី ត្រៀមរៀបចំបុណ្យ សមុទ្រ ជុំទី២លើកទី៨ ឈានចូលមក ដល់នៅចុងឆ្នាំ២០១៩ ដែលខេត្ត កំពត ធ្វើម្ចាស់ផ្ទះ។
កិច្ចប្រជុំ នេះមាន ការចូលរួមពីថ្នាក់ ដឹកនាំខេត្ត និងមន្ទីរអង្គភាព សមត្ថកិច្ច ជំនាញពាក់ព័ន្ធ អាជ្ញាធរ ស្រុក ទឹកឈូ ក្រុងកំពតនិង សង្កាត់ទាំង៥នៃក្រុងកំពត។
កិច្ចប្រជុំ បានផ្ដោត លើការងារសំ ខាន់ៗរួមមាន ការងាររៀបចំ កែលម្អ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូបង្ហូរទឹក ភ្លើងបំភ្លឺ តាមដងផ្លូវសំខាន់ៗ និងបញ្ហាការប្រមូល ទុកដាក់សម្រាម ឱ្យបានទាន់ពេល វេលារួមនិងបញ្ហា ផ្សេងៗទៀតពាក់ព័ន្ធ សោភ័ណភាពនិង អនាម័យបរិស្ថាន ដោយធ្វើយ៉ាងណា ឱ្យការរស់នៅរបស់ ប្រជាពលរដ្ឋក្នុង ក្រុងកំពតប្រកប ដោយសណ្ដាប់ធ្នាប់ សុខមាលភាព សមរម្យនក៏ដូច ជាការធ្វើឱ្យមានការ ទាក់ទាញចំណាប់ អារម្មណ៍ពីសំណាក់ ភ្ញៀវទេសចរណ៍ ជាតិ-អន្តរ ជាតិដែលទីក្រុង កំពតធ្វើម្ចាស់ផ្ទះ ជុំទី២នៃពិធីបុណ្យ សមុទ្រលើកទី៨ ចុងឆ្នាំ២០១៩នេះ។
មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាល ខេត្ត បានចាត់ ទុកកិច្ចប្រជុំពេល នេះគឺជាការងារ សំខាន់ ដែលតម្រូវឱ្យមាន ការចូលរួមលើក ជាមតិយោបល់ ពីបណ្តា មន្ទីរអង្គភាព សមត្ថកិច្ច ជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង សង្កាត់ នូវបញ្ហាប្រឈមនានា និងតម្រូវការផ្សេងៗ ដែលពាក់ព័ន្ធការងារ សណ្ដាប់ធ្នាប់ សោភ័ណភាព និងអានាម័យ បរិស្ថាន ក្នុងក្រុងកំពតដើម្បី រួមគ្នាដាក់ផែនការ អនុវត្តបន្តឱ្យ មានប្រសិទ្ធភាព។
លោកអភិបាល ខេត្ត បានបន្តទៀតថា នៅចំពោះមុខនេះខេត្ត កំពតត្រូវមានភារកិច្ច ទទួលនូវការរៀបចំ ព្រឹត្តិការណ៍សំខាន់ៗ ជាបន្តបន្ទាប់ ជាពិសេសព្រឹត្តិ ការណ៍នៃពិធី បុណ្យសមុទ្រនឹងឈាន មកដល់នៅចុងឆ្នាំ ២០១៩នេះដែល ខេត្តកំពតត្រូវទទួល ធ្វើជាម្ចាស់ផ្ទះ ដ៏ខ្លីខាងមុខនេះ។
ដូច្នេះ ចាប់ពីពេលនេះ តទៅទាំងរដ្ឋ បាលខេត្ត និងក្រុង កំពតព្រមទាំង សង្កាត់ទាំង៥ ក៏ដូចជាមន្ទីរ ជំនាញក្នុងខេត្តត្រូវ តែបង្កើនការ ចូលរួមយកចិត្តទុក ដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ ខ្លួននិងនៅតាមមូល ដ្ឋានរបស់ខ្លួនគ្រប់ គ្រងដើម្បីធ្វើ យ៉ាងណាឱ្យសោ ភ័ណភាព ក្រុងកំពតប្រកប ដោយភាពបៃតង និងមានសណ្ដាប់ ធ្នាប់សាធារណៈល្អ មានបរិស្ថាន និងអនាម័យល្អ ជាប្រចាំពិសេស តាមដងផ្លូវ សួនសាធារណៈ និងទីលំនៅដ្ឋាន ប្រជាពលរដ្ឋ។
លោកអភិបាល ខេត្ត ក៏បានណែនាំដល់ អាជ្ញាធរក្រុងកំពត និងចៅសង្កាត់ទាំង៥ រួមនិងមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ចូលរួមជួយជំរុញ ចលនាធ្វើការអប់ រំផ្សព្វផ្សាយដើម្បី ឱ្យប្រជាពលរដ្ឋបាន ទទួលការយល់ដឹង និងមានការចូលរួម ទាំងអស់គ្នាព្រោះ ការងាររៀប ចំក្រុងត្រូវទាមទារឱ្យ មានការចូលរួម ទាំងអស់គ្នាទាំង ស្ថាប័នរដ្ឋនិងវិស័យ ឯកជនព្រមទាំង មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទៅទើបការងារ នេះសម្រេច ទទួលបានលទ្ធផល ល្អជោគជ័យ។
សូមបញ្ជាក់ថា ខេត្តកំពតនៅ ក្នុងឆ្នាំ២០១៩នេះ លោក ជាវ តាយ អភិបាល ខេត្ត តែងមានការ យកចិត្តទុកដាក់ បានដឹកនាំកិច្ច ប្រជុំដាក់ផែនការ អនុវត្តឱ្យបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរ ពាក់ព័ន្ធ លើបញ្ហាការងាររៀប ចំសោភ័ណភាព ក្រុងកំពតពិសេស អភិបាល ខេត្ត បានចុះពិនិត្យ ផ្ទាល់ ដល់មូលដ្ឋានជួប បញ្ហាប្រឈមក្នុង ក្រុងកំពតកន្លងមក ហើយបច្ចុប្បន្នកំពុង ជំរុញលើការងារសោភ័ណ ភាពក្រុងដើម្បីត្រៀមរៀប ចំបុណ្យសមុទ្រ ខាងមុខដ៏ខ្លីនេះ៕ ដោយ សេង ណារិទ្ធ