(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត កំពត បានថ្លែងបញ្ជាក់ថា ការយកចិត្តទុកដាក់ ចំពោះយុវជនគឺជាការ កសាងសង្គម ជាតិកម្ពុជា មួយប្រកបដោយ សន្តិភាព មានធនធានមនុស្ស និងសេដ្ឋកិច្ច រីកចម្រើន ។
លោកអភិបាល ខេត្ត ថ្លែងបែបនេះនៅក្នុង ឱកាសអញ្ជើញជា អធិបតីនៃពិធីអប អរសាទរទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា ខួបលើកទី ២០ ឆ្នាំ ២០១៩ ក្រោមការរៀបចំ ឡើងដោយមន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត កាលពីព្រឹកថ្ងៃ ទី១២ ខែសីហា ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ការអប់រំ ដែលនាំអោយ មានការផ្លាស់ប្ដូរ “ដោយមានថ្នាក់ដឹកនាំនិងយុ វជនចូលរួមមកពី បណ្ដាមន្ទីរ អង្គភាពកងកម្លាំង ប្រដាប់អាវុធនិងគ្រឹះ ស្ថានសិក្សារដ្ឋនិងឯកជន សរុបប្រមាណ ចំនួន៣៥០នាក់។
លោក ជាវ តាយ អភិបាល ខេត្ត បន្តលើកបញ្ជាក់ ទៀតថា៖ជាការ ឆ្លុះបញ្ចាំងចាប់តាំង ពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩រហូត ដល់បច្ចុប្បន្ន ពិសេស ក្នុងរយៈពេល ប៉ុន្មានឆ្នាំ កន្លងទៅនេះកម្ពុជា មានមោទនៈភាពយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់សម្ដេច តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកំណត់ដាក់ ចេញនូវគោល នយោបាយជាតិ និងយុទ្ធសាស្ត្រ ជាច្រើន ដើម្បីបង្កើនការលើកកម្ពស់សិទ្ធិ សុខមាលភាពរបស់ ពលរដ្ឋកម្ពុជាក្នុងនោះ មានកុមារនិងយុវជន ដែលជាប្រភពធនធាន និងជាកម្លាំង បន្តវេន របស់ប្រទេស ជាតិ កាន់តែមានវិសាលភាពខ្លាំងក្លាថែមទៀត។
ដូច្នេះ ការយកចិត្តទុកដាក់ ចំពោះ យុវជន គឺជាទស្សនៈ ទានដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល តម្រូវជូនក្រសួង ពាក់ព័ន្ធ ទាំងអស់ ដើម្បី ដំណើរការរបស់ខ្លួន ឈានទៅសម្រេចកម្ម វិធីនយោបាយរបស់រា ជរដ្ឋាភិបាល កម្ពុជាដោយខិត ខំប្រឹងប្រែង បន្តរៀបចំគោលនយោ បាយសមស្របទៅតាម ស្ថានភាពជាក់ស្ដែង របស់ប្រទេសជាតិយើង។
លោកអភិបាល ខេត្តបានបន្តទៀតថា ដូចយើងទាំងអស់គ្នា ដឹងជ្រាបច្បាស់ហើយ ថាគោលបំណង នៃកម្មវិធី នយោបាយរបស់ រាជរដ្ឋាភិបាលដែល បាននឹងកំពុង អនុវត្ត គឺសំដៅធ្វើឡើង ដើម្បីបម្រើសំណូម ពររបស់យុវជន។
ដូច្នេះ ហើយមានតែក្មួយៗ យុវជនខ្លួនឯងដែលជា កម្លាំងបន្តវេនរបស់ មាតុភូមិត្រូវតែស្គាល់ ខ្លួនឯងឲ្យ បានច្បាស់លាស់តើ ត្រូវធ្វើអ្វីខ្លះដែលមាន ប្រយោជន៍និងអ្វីខ្លះ ដែលគ្មានប្រយោជន៍ ពោលមានតែការ អប់រំនិងហាត់ គ្រប់គ្រងចិត្តគំនិត របស់មនុស្ស គ្រប់រូប ឲ្យស្ថិតក្នុងអារម្មណ៍ តែមួយប្រកបដោយ គុណធម៌និងគតិ បណ្ឌិតប្រាសចាក ការគុំគួន ឈ្នានីសសេចក្ដីស្អប់ខ្ពើម ការលោភលន់ ក្រេវក្រោធ កេងប្រវ័ញ្ច និងការបំបាត់អំ ពើហឹង្សាគ្រប់យ៉ាង នោះទើបអ្វីៗបាន សុខស្រួល ស្ងប់ និងរីកចម្រើន។
ជាមួយឱកាសនោះ លោកអភិបាល ខេត្ត ក៏បានក្រើនរំលឹក ដល់ក្មួយៗយុវជនត្រូវតែ ខិតខំសម្របខ្លួន ដើម្បីចូលរួម កសាងមហាគ្រួសារ កម្ពុជាគ្មានគ្រឿងញៀន គ្មានជម្ងឺអេដស៍ គ្មានអំពើហឹង្សា គ្មានគ្រោះថ្នាក់ ចរាចរណ៍ និងពោរពេញទៅ ដោយព្រហ្មវិហារធម៌។
សូមបញ្ជាក់ថា៖ ទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា គឺផ្ដើមចេញពី សុឆន្ទៈរបស់ថ្នាក់ដឹក នាំយុវជននៃបណ្ដា ប្រទេសជាសមាជិក អង្គការសហប្រជាជាតិ គិតគូរដោះស្រាយ ពីកង្វល់រហូតសម្រេច បំណងធំធេង សំដៅឲ្យសង្គមសហ ប្រជាជាតិបង្កើនការ យកចិត្តទុកដាក់ដល់ យុវជនតាមប្រទេស នីមួយៗសមស្រមនិង និន្នាការពិភពលោក សកលភាវូបនីយកម្ម ក្នុងគោលបំណង អំពាវនាវដល់រដ្ឋាភិបាល អង្គការ ជាតិ និងអន្តរជាតិ ទូទាំងពិភព លោក បង្កើនការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ គិតគូដល់ការ អភិវឌ្ឍ យុវជន ៕ ដោយលោក សេង ណារិទ្ធ