នគរបាលស្រុកសំឡូតចុះ បង្ក្រាបទីតាំងលួចដាំដើម កញ្ឆារជា៧០០ដើមនិ ងដុតបំផ្លាញចោលនៅនឹង កន្លែងនិងឃាត់ម្ចាស់ចំកា រយកទៅសាកសួរបន្តរ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាននគរបាល ស្រុកសំឡូតសហការណ៍ ជាមួយកម្លាំននគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាលកំពង់ល្ពៅបាន ចុះបង្ក្រាប់ទីតាំងដាំកញ្ឆារមួយកន្លែងកាលពីរសៀលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩វេលាម៉ោង១៥និង០០នាទីនៅចំណុចចំការមួយ កន្លែងស្ថិតក្នុងភូមិព្រៃធំឃុំ កំពង់ល្ពៅស្រុកសំឡូត ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក កៅ ស៊ុនកាំង អធិការនគរបាល ស្រុសំឡូត បានប្រាប់អោយដឹងករណី ចុះបង្ក្រាបទីតាំង លួចដាំដើម កញ្ឆាខាងលើនេះ គឺមានសេចក្តីរាយការណ៍ ពីភ្ងាក់ងារសម្ងាត់និង អនុវត្តន៍តាម បទបញ្ជាររបស់ ឯកឧត្តម  ឧត្តមសេនីយ៍ទោ  អ៊ុច  សុខុន  ស្នងការនៃស្នងការ នគរបាល ខេត្តបាត់ដំបង ព្រមទាំងមានការណែរ នាំពីលោកឧត្តមសេនីយ៍ត្រី  កុយ  ហៀង  ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន និងមានការសហការល្អ ពីកម្លាំងប៉ុស្តិ៍ផងនោះ ទើបកម្លាំងរបស់លោក ឈានដល់ការបង្ក្រាបទីតាំងលួច ដាំគ្រឿងញឿខាងលើ នេះបាន។

លោកអធិការបានអោយ ដឹងទៀតថាចំការដែលលួច ដាំដើមកញ្ឆារនេះមាន ចំនួន៧៣០ដើមនិងបានដាំ លាយឡំនិងដំណាងដំឡូង ដើម្បីបំភាន់ភ្នែកមហាជនដែល មានម្ចាស់ឈ្មោះយឿន រើន ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិព្រៃធំឃុំ កំពងល្ពៅស្រុក សំឡុតខេត្តបាត់ដំបង ជាអ្នកលួចលាក់ ដោយគ្មានការអនុញ្ញាតិ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាក្រោយ ពីចុះអនុវត្តន៍និងបានបង្ក្រាប ទីតាំងដាំដើមកញ្ឆារខាងលើ នេះកម្លាំងជំនាញ បានអនុវត្តន៍ទៅតាម បទបញ្ជារថ្នាក់លើគឺ កាប់បំផ្លាញនិង ដុតកម្ទេចចោលនៅ  ចំណុចចំការខាង ទីតាំងខាងលើនិង បាននាំខ្លួនម្ចាស់ចំការ មកសាកសួរបន្ថែម នៅអធិការដ្ឋាននករ បាលស្រុកសំឡូត ជុំវិញការលួចដាំ ដើមកញ្ឆារនេះ៕ដោយ លោកមុត ច ន្ត្រា បាត់ដំបង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *