(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រ វាងរថយន្តហ៊ីយ៉ាន់ដាយដឹក ខ្សាច់ប្រលះនិងម៉ូតូមួយ គ្រឿងបណ្តាលរង បួសធ្ងន់២នាក់ហេុការណ៍ នេះកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែតលេខ ២២១និង២២២ ត្រង់ចំណុចក្រុមទី១០ស្ថិត ក្នុងភូមិថ្នល់បត់ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់អោយ ដឹងថាករណីគ្រោះថ្នាក់ ចរាចរណ៍នេះបង្ករឡើង ដោយរថយន្តដឹកខ្សាច់១ គ្រឿងម៉ាកហ៊ីយ៉ាន់ ដាយពណ៌ លឿងពាក់ស្លាកលេខ ភ្នំពេញ ២B-៦៤២៧ បើកបរដោយឈ្មោះ ធៅ ជូ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិសាត់ (រត់គេចខ្លួន) បានបុកម៉ូតូ មួយគ្រឿងម៉ាកហុងដាទ្រីម សេ១២៥ពណ៌ខ្មៅពាក់ ស្លាកលេខបាត់ដំបង ១AF-៦៣៩៨ ក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះ អូយផៃភេទប្រុសអាយុ ៣៤ឆ្នាំស់នៅក្នុងភូមិចកធំ ឃុំកកោះស្រុកមោងឫស្សី ខេត្តបាត់ដំបងនិង អ្នករួមដំណើរមាន ឈ្មោះផៃណងអៃអាយុ៤ឆ្នាំ ត្រូវជាកូនអ្នកទាំង២ បានរងរបួសធ្ងន់។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានមកដល់ កន្លែងកើតហេតុធ្វើកា រពិនិត្យនិងបានវាស់វែងព្រម ទាំងបាន នាំយករថយន្តនិង ម៉ូតូមករក្សារទុកនៅ អធិការដ្ឋាននគរបាលស្រុក មោងឫស្សីដើម្បីរចាំភាគី ទាំងសង្ខាងចូល ខ្លួនដោះស្រាយនៅ ពេលក្រោយ។
ចំណែកជនរង គ្រោះទាំង២នាក់ ក្រោយពីបានពិនិត្យ រួចរាល់ហើយត្រូវ បានកម្លាំងជំនាញ បញ្ជូនទៅសង្គ្រោះ បន្ទាន់នៅ មន្ទីពេទ្យបង្អែក ស្រុកមោងឫស្សី៕ ដោយ លោក មុតចិន្ត្រា បាត់ដំបង