(ខេត្តកំពត)៖ លោក ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តកំពត និង លោក ជាវ តាយ អភិបាល ខេត្តកំពត ព្រមទាំង លោក កែន សត្ថា អភិបាល ខេត្ត កែប រួមមន្ត្រីថ្នាក់ដឹកនាំនៃ ខេត្តទាំងពីរ នៅរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩ បានអញ្ជើញចុះ ពិនិត្យដំណើរការស្ដារ ជួសជុលឡើងវិញនូវ ទំនប់ប្រទាក់ក្រឡាក្រោយ ទទួលរងការវាយ ប្រហាដោយទឹក ជំនន់កាលវេលារៀប ភ្លឺនាថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅថ្មីនេះ។
មានប្រសាសន៍ សំណេះ សំណាល ជាមួយក្រុមការងារ អន្តរាគមន៍ក្រសួងធនធាន ទឹកនិងឧតុនិយម និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ នាឱកាសនោះ លោក ជាវ តាយ អភិបាល ខេត្តកំពត បានបញ្ជាក់ថា បញ្ហាទុកលំបាករបស់ ប្រជាពលរដ្ឋគឺជាទុកលំបាក របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ពិ សេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុក ដាក់ខ្ពស់ចំពោះទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈ ហើយសម្តេចតេជោតែង តែក្រើនរំលឹកណែនាំ ដល់មន្ត្រី មូលដ្ឋាន គ្រប់លំដាប់ថ្នាក់ត្រូវចុះ ជួយប្រជាពលរដ្ឋជួបទុក្ខ លំបាកគ្រប់ពេលវេលា។
លោក ជាវ តាយ ក៏បានសូមការអធ្យាស្រ័យ យោគយល់ពីសំណាក់ ប្រជាពលរដ្ឋក៏ដូចក្រុម ការងារ ដែលកំពុង អវត្តមានមិនបានចុះ ជាប់ផ្ទាល់នៅពេល ទំនប់បាក់ភ្លាមៗដោយ សារបញ្ហាសុខភាពដែលរយៈ ពេលប៉ុន្មានថ្ងៃនេះ មានភារកិច្ចចុះជាប់ ជាមួយប្រជាពលរដ្ឋរង គ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្ត្រ មួយចំនួនក្នុងខេត្តកំពត។
លោកអភិបាល ខេត្ត ក៏បានបញ្ជាក់ថា ប៉ុន្តែ ទោះបីយ៉ាងណា លោកបានណែនាំចាត់ បញ្ជូនថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋាន ឲ្យនៅជាប់ជាមួយ សភាពការណ៍ និងបងប្អូនជា ប្រចាំជានិច្ច។
ក្នុងឱកាសនោះដែរ់ លោកទេសរដ្ឋ មន្រ្ដី ចម ប្រសិទ្ធ ក៏បានកោតសរសើរ ដល់អាជ្ញាធរនិងមន្ត្រីនៃ ខេត្តទាំងពីរ កំពត-កែប ព្រមទាំង ក្រុមការងារអន្តរាគមន៍ ក្រសួងធនធានទឹក រួមនិងប្រជាពលរដ្ឋ ដែលបានរួមសហការគ្នាបានម្ចាស់ ការគ្រប់គ្រងស្ដារជួស ជុលឡើងវិញនូវការបាក់ ទំនប់ទឹកនេះដែលជា សក្ដានុពលធនធាន ទឹកដ៏សំខាន់មួយសម្រាប់ បម្រើសេចក្តីត្រូវការ របស់ខេត្តទាំងពីរកំពត-កែប។
លោក ទេសរដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើ ឲ្យមន្ត្រីបច្ចេកទេសត្រូវ ខិតខំយកចិត្តទុកដាក់លើ ការស្ដារជួសជុល ទំនប់នេះទាំងគុណភាពនិង បរិមាណទឹកឲ្យបានកាន់តែ ប្រសើរឡើងវិញដើម្បីបម្រើ ប្រយោជន៍ជូន ប្រជាពលរដ្ឋពិសេស បម្រើអោយវិស័យ ទឹកស្អាតជូនដល់ ប្រជាពលរដ្ឋខេត្ត ទាំងពីរកំពត-កែបផងដែរ។
ជាមួយនោះ ដែរ ថ្នាក់ដឹកនាំ ខេត្ត កំពត ក៏បាននាំយកនូវ ថវិកាមួយចំនួនជូនប្រជាពលរដ្ឋ និងក្រុមការងារផងដែរ។
សូមបញ្ជាក់ថា ទំនប់អាងទឹកនេះជា ប្រភេទអាងទឹកដែលមាន លទ្ធភាពរក្សាទឹកទុកក្នុង បរិមាណ ១០ លានម៉ែត្រគូប។
ដោយសារក្នុងរយៈ ពេលជាង១០ថៃ្ងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណ ទឹកច្រើនធ្វើឲ្យមានការស៊ី រូងដីនៅផែ្នកក្បាល ទំនប់ប្រវែង ១៥ម៉ែត្រ និងតួទំនប់បង្ហៀរ ១៥ម៉ែត្រ សរុបប្រមាណ ៣០ម៉ែត្រធ្វើឲ្យ បាក់ទំនប់បង្ហៀរ ហើយពេលនេះបាន នឹងកំពុងម្ចាស់ការគ្រប់គ្រង និងធ្វើការស្ដារជួស ជុលឡើងវិញហើយ៕