(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់រួបរាងស្អាតបាត មិនប្រឹងរកការងារធ្វើបែកគំនិត ចេញពីក្រុង ភ្នំពេញមកនៅស្នាក់នៅ ក្រុងប៉ោយប៉ែតចេញធ្វើ សកម្មភាពឆក់ទូរស័ព្ទរបស់ ស្ត្រីម្នាក់តែអស់លក្ខណ៍ ត្រូវកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេ បញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនបាននៅវេលា ម៉ោង៨យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចទល់មុខ កន្លែងលក់រថយន្ត ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថាបើ តាមការអះអាងរបស់ជន រងគ្រោះឈ្មោះ ពឿយ ស្រីកែវ ភេទ ស្រី អាយុ ១៨ឆ្នាំស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រ លេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយថានៅយប់កើត ហេតុ ខ្លួនបានជិះម៉ូតូតាម បណ្តោយផ្លូវលំម្តុំស្តង់តាងួន លុះជិះដល់ចំណុច កន្លែងលក់រថយន្ត ស្រាប់តែមានបុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ តាមពីក្រោយស្របទិសគ្នា ពេលជិះមកក្បែរក៏លូក ដៃមកឆក់យកទូរស័ព្ទពី ក្នុងហោប៉ៅក្រោយរបស់ខ្លួន ហើយក៏ជិះរត់គេចទៅពេលនោះខ្លួន បានស្រែកឆោរឡោ ឲ្យគេជួយមួយសន្ទុះក្រោយ មកក៏ត្រូវកំលាំងអាវុធហត្ថឃាត់ ខ្លួនបានភ្លាមៗ ។
លោកបានបញ្ជាក់ឲ្យដឹងទៀត ថាជនសង្ស័យមាន ឈ្មោះ ទីន ប៊ុនថៃ ភេទ ប្រុស អាយុ ២៣ឆ្នាំរស់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមជាមួយ និងម៉ូតូ ១គ្រឿង ម៉ាក Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ដែលជនសង្ស័យ ប្រើប្រាស់ជាមធ្យោបាយ សម្រាប់ឆក់ទូរស័ព្ទ តាមដងផ្លូវ។
ក្នុងនោះជនសង្ស័យបាន ឆ្លើយសារភាពថាខ្លួនពិត ជាបានធ្វើសកម្មភាពឆក់ ទូរស័ព្ទរបស់ស្ត្រីនោះពិត ប្រាកដមែននេះជាលើក ចុងក្រោយហើយផ្អែកលើច ម្លើយសារភាពរបស់ជន សង្ស័យឃើញថាមាន តម្រុយពិរុទ្ធភាពនៃបទ ល្មើសយ៉ាងជាក់លាក់ជន សង្ស័យខាងលើអាចត្រូវ ចោទពីបទ លួចទូរស័ព្ទ កម្លាំងជំនាញកង រាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យនិងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅ តាមច្បាប់ចំណែកទូរស័ព្ទ កម្លាំងជំនាញបានធ្វើការ ប្រគល់ជូនដល់ជនរងគ្រោះវិញ៕