(ខេត្តបន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៩នេះ កម្លាំងមូលដ្ឋាន កងរាជ អាវុធហត្ថក្រុង ប៉ោយប៉ែតដឹក នាំដោយលោក វរសេវីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបានចុះល្បាត ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្ត ក្រុង ប៉ោយប៉ែតស្រាប់បាន ប្រទះឃើញយុវជន ជនសង្ស័យ១ក្រុម មានគ្នា៩នាក់ជិះម៉ូតូ ២គ្រឿង កំពុងប្រមូលផ្តុំគ្នាចេញ ធ្វើសកម្មភាពកំលាំង អាវុធហត្ថឃាត់ខ្លួន បាន៩នាក់១ឈ្មោះ ហាក់ ផាន់ណា ភេទ ប្រុស អាយុ ៣២ឆ្នាំ ២ឈ្មោះ វ៉ាន់ វី ភេទ ប្រុស អាយុ ៣៦ឆ្នាំមុខរបរ កម្មករផ្សារថៃ ៣ឈ្មោះ ហេង សុភក្តី ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករ ៤ឈ្មោះ គង់ សុជាតិ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ៥ឈ្មោះ ថៃ រ៉ាឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ៦ឈ្មោះ លាង លី ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ ៧ឈ្មោះ តឿម តាន ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ ៨ឈ្មោះ ផន សុជា ហៅ អាចរ្យ ភេទ ប្រុស អាយុ ២២ឆ្នាំមុខរបរ កម្មករ ៩ឈ្មោះ ហាន ឆ្នើម ហៅ ចៅ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករទាំង ៩នាក់រស់នៅ ក្នុងក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាង រួមមានគ្រឿងញៀន មេតំហ្វេតាមីន ទឹកកក ចំនួន ៣កូនថង់ ស្មើ ០.៦០ក្រាម គ្រឿងញៀនមេតំ ហ្វេតាមីនគ្រាប់ ចំនួន ២គ្រាប់ ស្មើ ០.១៩ ក្រាមម៉ូតូ ចំនួន២គ្រឿង នាឡិកាដៃ ចំនួន៣គ្រឿង កាំបិតស៉ាំម៉ូរ៉ៃ ប្រវែង ៧០ស.ម ចំនួន ០១ដើមកាំ បិតប៉ាំងតោ ចំនួន ១ដើមខ្សែក្រវ៉ាត់ ក្បាលមុតស្រួច១ខ្សែ ទូរស័ព្ទ ចំនួន៣គ្រឿង កាបូបលុយ ចំនួន ៣ និងឧបករណ៍ សម្រាប់ជក់គ្រឿង ញៀនមួយចំនួន ហើយ បានបញ្ជូនមក បញ្ជាការកងរាជ អាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការ រងកងរាជអាវុ ធហត្ថខេត្ត ទទួលការ ងារបទល្មើស គ្រឿងញៀន បានបញ្ជាក់ថាក្រោយ ធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជា បានទិញគ្រឿងញៀន សម្រាប់យក មកចែកគ្នាជក់យ៉ាង សប្បាយ ពិតប្រាកដមែន ចំណែកកាំ បិតគឺ ពួក ខ្លួនដាក់ជាប់ខ្លួន ដើម្បីទុកកាប់ ពួកក្រុមផ្សេងទៀត ដែលធ្លាប់កាប់ ក្រុមរបស់ខ្លួន។
យោងតាម ចម្លើយសារភាព និង ការធ្វើតេស្តរ កសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវ ចោទពីបទ រក្សាទុក ប្រើប្រាស់ដោយ ខុសច្បាប់នូវសារ ធាតុញៀន និងកាន់កាប់អាវុធ សម្រាប់ ប្រហារ ផ្សេងៗដោយខុសច្បាប់ កម្លាំងជំនាញបាន កសាងសំណុំ រឿងបញ្ជូន ជនសង្ស័យ រួមជា មួយវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕