រថយន្តយក្សដឹកខ្សាច់ ឡើងចង់បាក់ទ្រុងបើក មកដល់ស្តុបសាលាខេត្ត រលត់ថយក្រោយបុក រះផ្ទះអ្នកលក់កង់ឡាន ២ខ្នងនិងម៉ូតូ១គ្រឿងខ្ទេច

(ខេត្តបន្ទាយមានជ័យ)៖ នេះបានចំជាសំណាង១០០០ គ្រោះថ្នាក់ដែលគ្មាន ប្រជាពលរដ្ឋស្លាប់ ដោយ សារតែមានរថយន្តយីឌុប ប្រភេទយក្សដឹកខ្សាច់ ១គ្រឿងឡើងចង់បាក់ទ្រុង បើកមកដល់ ស្តុបសាលាខេត្តរលត់ ថយក្រោយប្រហែល ៥០០ម៉ែត្របុករះផ្ទះ អ្នកលក់កង់ឡាន២ខ្នង និងម៉ូតូ១ គ្រឿងខ្ទេចនៅវេលា ម៉ោង១០យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នៅចំណុច ផ្លូវបែកជា៤ ផ្ទះលក់ គុយទាវ ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីកើតហេតុ ហើយកំលាំងអាវុធហត្ថ១ ក្រុមដឹកនាំដោយលោក វរសេនីយ៍ឯក យ៉ាន់ សុវណ្ណ  មេបញ្ជាការកងរាជ អាវុធហត្ថក្រុងសិរីសោភ័ណ ចុះមកធ្វើអន្តរាគមន៍ ហើយបាននិយាយប្រាប់ អ្នកយកព៍ត័មាន អំពីព្រឹត្តិការណ៍នោះថា នៅមុនពេលកើតហេតុ នោះមានរថយន្តយីឌុប ប្រភេទ យក្សម៉ាក ហ៊ី យ៉ានដាយពាក់ស្លាកលេខ ក្រុងព្រះសីហនុ ៣A ៥៤១២ ១គ្រឿងដឹកខ្សាច់ឡើង ចង់បាក់ទ្រុង បើកចេញពីខេត្ត ពោសាត់ធិ៍ឆ្ពោះចូល មកខេត្តបន្ទាយមានជ័យ ដោយសារដឹក ខ្សាច់ ធ្ងន់ពេកពេលបើកមក ដល់ភ្លើងស្តប់ខេត្តផ្លូវ ចោតឡើងមិនរួចក៏រលក់ ម៉ាស៊ីនរថយន្ត បានថយក្រោយ ប្រហែល៥០០ម៉ែត្រ មកដក់ផ្លូវបត់ជា៤ ស្របពេលនោះមានរ ថយន្តក្រុងចតនៅ កាច់ជ្រុងអ្នកបើក ខ្លាចបុករថយន្តក្រុងស្លាប់ មនុស្សច្រើនក៏បួងចង្កូក ទៅបុកផ្ទះអ្នកលក់កង់ឡាន នៅកាច់ជ្រុងនោះ២ខ្នងខ្ទេច មុខផ្ទះទ្វារនិងបុកម៉ូតូ១ គ្រឿងទៀតចូលក្រោម កង់ខ្ទេចដែរតែ សំណាងណាស់រថយន្ត ដែលថយក្រោយនោះ មិនបានបុកមនុស្សស្លាប់ គេចផុតរហូត។

លោកវរសេនីយ៍ឯក យ៉ាន់សវណ្ណបានបញ្ជាក់ ឲ្យដឹងទៀតថាផ្ទះដែល រថយន្តបុកនោះ១មាន ឈ្មោះ វ៉ានឆា ប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ  វិនឆេងថុង អាយុ៦៤ ឆ្នាំ ទាំង២ផ្ទះនេះ រស់នៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកអ្នក បើករថយន្តយី ឌុបនោះចុះ គេចខ្លួនបាត់់។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាសមត្ថកិច្ច បានធ្វើការវាយតំលៃក្នុ ងការខូចខាតមាន សសរ២ដើម ម៉ូតូ១គ្រឿង សំយ៉ាប និងទ្វារផ្ទះខូច ខាតទាំងស្រុង។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាដោយសារតែ រថយន្តដឹកខ្សាត់ធ្ងន់ពេកមន្ត្រីនគរ បាលជំនាញកំ ពុងរកវិធីយក រថឥយន្តទៅស្នងការ ដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *