បុរស់ម្នាក់ជក់ថ្នាំ ញៀនខ្លាំងបែកគុំ និតទៅលួចម៉ូតូកង់ ៣ បាន១ដង្ហើម ចង្រិតត្រូវកំលាំង អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ ជក់ថ្នាំញៀនខ្លាំងបែកគុំ និតទៅលួចម៉ូតូកង់៣ គេជិះ បាន១ដង្ហើម ចង្រិតត្រូវកំលាំង អាវុធហត្ថដឹកនាំ ដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថក្រុង ចុះបង្រ្កាបបាននៅ វេលាម៉ោង ១០ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៩ ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបាន បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យ ដឹងថានៅមុនពេល កើតហេតុជនរងគ្រោះ ឈ្មោះ ហៃ ឌិ ភេទ ប្រុស អាយុ ៣៦ឆ្នាំរស់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយថា ខ្លួនបានទុក ម៉ូតូកង់បីនៅមុខ ផ្ទះរបស់ខ្លួនលុះ មួយសន្ទុះ ក្រោយមកបាន ឃើញបុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ បានអូសម៉ូតូកង់ ៣ចេញពីមុខផ្ទះ ជិះ ចេញបាត់មើល មិនស្រួលបានទូរស័ព្ទ  ទៅប្តឹងនៅសមត្ថកិច្ចក្រុង ហើយតាម ស្ទាក់ចាប់បាន ភ្លាមៗ។លោកវរ សេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ ទៀតថាជនសង្ស័យ មានឈ្មោះ ចំរើន សារួន ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ ត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើការឃាត់ ខ្លួននិងធ្វើតេស្តទឹកនោម របស់ជនសង្ស័យ  ឃើញមានសារធាតុ ញៀនជនសង្ស័យ បានសារភាពថាខ្លួនពិត ជាបានលួចម៉ូតូកង់៣ ពិតប្រាកដ កម្លាំងជំនាញកង រាជអាវុធហត្ថខេត្ត បានកសាងសំណុំ រឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ  ដើម្បីចាត់ការទៅតាមច្បាប់ ចំណែកម៉ូតូកង់បី កម្លាំងជំនាញ បានប្រគល់ជូន ជនរង គ្រោះវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *