យុវជន២នាក់ស៊ី ឈ្នួលបើកគ្រឿង ចក្រអេស្កាវ៉ាទ័រជក់ ថ្នាំញៀនខ្លាំងបែក គុំនិតលួចប្រេង ម៉ាស៊ូតជា ច្រើនរយលីត្រ លក់ត្រូវម្ចាស់ប្តឹង ចាប់ដាក់គុក

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២នាក់ស៊ី ឈ្នួលបើកគ្រឿង ចក្រអេស្កាវ៉ាទ័រ និងបើកបរ រថយន្តដឹក គ្រឿងចក្រឲ្យគេ ជក់ថ្នាំញៀនខ្លាំង បែកគុំនិតលួចប្រេង ម៉ាស៊ូតជាច្រើនរយ លីត្រយកទៅលក់ យកលុយទៅទិញថ្នាំ ញៀនជក់ត្រូវម្ចាស់ ប្តឹងចាប់ដាក់គុកបាន នៅវេលាម៉ោង៣ រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុន តាន់ គឹមអេង ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹង ថាបើតាមការអះអាង របស់ជនរង គ្រោះឈ្មោះ ហ៊ាន រក្សា ភេទ ប្រុស អាយុ ៣៣ឆ្នាំ តំណាងឲ្យ ក្រុមហ៊ុន តាំង គឹមអេង រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន តែងតែបាត់ប្រេង ពីគ្រឿងចក្រជាញឹក ញាប់មិនដឹងអ្នកលួច។

នៅថ្ងៃកើតហេតុនោះ សន្តិសុខយាមនៅក្រុមហ៊ុនខល មកប្រាប់ថាមានចោរចូល មកលួចបូមប្រេង ពីអេស្កាវ៉ាទ័រអស់ ប្រហែល១៥០លីត្រ ខ្លួនបានមកដាក់ ពាក្យប្តឹនៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុង សិរីសោភ័ណក្រោយពី ទទួលបានពាក្យប្តឹង ហើយលោកបានដឹក នាំកំលាំងអាវុធ ហត្ថ១ក្រុម ចុះឃាត់ ខ្លួនជនសង្ស័យ២នាក់១ ឈ្មោះ ឡេង ប្រសើរ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ បើកគ្រឿង ចក្រអេស្កាវ៉ាទ័រ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ២ឈ្មោះ អ៊ឹម លឹម ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ បើករថយន្ត ដឹកគ្រឿងចក្រ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងដកហូត វត្ថុតាងរួមមាន គ្រឿងញៀនមេ តំហ្វេតាមីនទឹកកក ចំនួន ១កូនថង់  បំពង់សម្រាប់ជក់ គ្រឿងញៀន ចំនួន ១ ហើយបាន បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថដើម្បី ចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ក្រោយពីធ្វើការ សាកសួរ ជនសង្ស័យបាន ឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានលួចបូម ប្រេងពីគ្រឿងចក្រ យកទៅលក់ពិត ប្រាកដមែនលួច ម្តងយកទៅ លក់ក្នុងតម្លៃ ១២០.០០០រៀល ហើយយក លុយដែលលក់បាន ទៅទិញគ្រឿងញៀន យកមកជក់ជាប្រចាំ ដោយផ្អែក លើចម្លើយសារភាព របស់ជនសង្ស័យ ឃើញថាមាន តម្រុយពិរុទ្ធភាពនៃបទ ល្មើសយ៉ាងជាក់លាក់  ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួចជក់ថ្នាំញៀន កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្ត  បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការដើម្បីចាត់ ការទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *