(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី អ៊ុល ភិរុណ អភិបាលរងខេត្ត បានដឹកនាំកិច្ច ប្រជុំក្រុមការងារ វាយតម្លៃទីក្រុងស្អាត និងការងារបច្ចេកទេស អភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្ត ដើម្បីរៀបចំឱ្យ មានវិថីលក់ម្ហូម អារហារ នៅ ខេត្តកែប។
លោកស្រី អ៊ុល ភិរុណ បានបញ្ជាក់ថា ការរៀបចំឱ្យមាន “វិថីលក់ម្ហូបអាហារ ” ក៏ នឹងអាចទាក់ទាញ ភ្ញៀវទេសចរមក សម្រាកលម្ហែកម្សាន្ត នៅខេត្តកែបកាន់តែច្រេីន និងចំណាយ ពេលស្នាក់នៅយូរថ្ងៃ។
ការរៀបចំឱ្យមាន វិថីលក់ម្ហូបអារហារនេះ ក៏ជាក៏ទទួលបាន ការឯកភាពពីប្រមុខ រដ្ឋាភិបាលគឺជា សូចនាករមួយថ្មីទៀត ដេីម្បីដាក់បញ្ចូលក្នុង ស្តង់ដាទីក្រុងស្អាត និងត្រៀមចូលរួម ចលនាប្រឡងប្រណាំង ទីក្រុងស្អាតលេីកទី៣ ឆ្នាំ២០២១-២០២៣ ។
លោកស្រីក៏បាន បញ្ជាក់ទៀតថា ដើម្បីរៀបចំឱ្យ មានវិថីលក់ម្ហូបអារ ហារនេះឱ្យត្រឹមត្រូវ តាមស្តង់ដារ ត្រូវតាម ប្រព័ន្ធចំណាត់ថ្នាក់ សេវាកម្មតូបលក់ម្ហូប អាហារ (STREE FOOD STANDARD) ដែលពង្រឹង លើក កម្ពស់គុណភាពសេវាកម្ម ក្នុងផ្នែកម្ហូបអារហារ យើងត្រូវរៀបចំឱ្យ មានស្តង់ដារដូចជា៖
-ទីតាំង ត្រូវមានការអនុញ្ញាត ជាផ្លូវការ និងត្រូវកំណត់ ពេលវេលាប្រតិបត្តិការ ដោយរដ្ឋបាលខេត្ត
-មានស្លាកយីហោច្បាស់ លាស់ដោយគោរព តាមសេចក្តីណែនាំ របស់ក្រសួង ទេសចរណ៍ ត្រូវសរសេរជា ខេមរភាសារ និងត្រូវតុបតែងដោយ ភ្លើងលម្អឱ្យមាន សោភ័ណភាព ជាពិសេសត្រូវមាន អនាម័យជុំវិញតូបលក់ អាហារទាំងនេះ
-ត្រូវរៀបចំឱ្យមាន ទីធ្លាធំទូលាយងាយស្រួល ក្នុងការចតយានយន្ត
-ត្រូវមានសេវា កម្មល្អផងដែរ។
ជាចុងបញ្ចប់ លោកស្រីអភិបាលរង និងក្រុមការងារបាន ចុះត្រួតពិនិត្យកន្លែង សំខាន់ៗមួយចំនួនដើម្បី រៀបចំស្នើសុំបង្កើត ជាកន្លែង វិវថីលក់ម្ហូបឱ្យត្រឹម ត្រូវទៅតាមស្តង់ដារ៕ សេង ណារិទ្ធ